header ads

Sponsor

ខេត្តសៀមរាប ៖ នៅក្នុងពិធីសច្ចាប្រណិធានរបស់និស្សិតនាយទាហានសកម្មជំនាន់ទី១៩ នៅមុខប្រាសាទអង្គរវត្ត ក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ មេបញ្ជាការកងទ័ពជើងគោក រូបនេះ បានបញ្ជាក់ថា «សូមផ្ដាំផ្ញើដល់នាយទាហានទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងថែរក្សាសុខសន្តិភាព ស្ថិរភាពជូនប្រជាពលរដ្ឋ ការពារទឹកដី ការពារជាតិរបស់យើង ស្មោះត្រង់ចំពោះជាតិខ្មែររបស់យើង»។ នេះជាការប្រកាសជាថ្មីម្តងទៀតរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពីមុខប្រាសាទអង្គរវត្តខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ បានថ្លែងសង្កត់ធ្ងន់ទៀតថា «នេះគឺជាអ្វីដែលសំខាន់បំផុត សម្រាប់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ គឺដាច់ខាតខ្មែរដើម្បីខ្មែរ។ ដូច្នេះបងប្អូនត្រូវចាំពាក្យហ្នឹងឲ្យច្បាស់ ព្រោះថា ពេលប្អូនៗចេញទៅធ្វើការហ្នឹង មានទំនាក់ទំនងជាមួយប្រទេសជាច្រើន នៅតាមបណ្តាព្រំដែនក្តី នៅក្នុងប្រទេសក្តី នៅក្នុងក្រសួងក្តី នៅអគ្គបញ្ជាការក្តី ធ្វើការងារអ្វីទាំងអស់គឺក្នុងឆន្ទៈ និងមនសិការជាខ្មែរដើម្បីផលប្រយោជន៍ជាតិខ្មែរ ប្រយោជន៍កងទ័ពខ្មែរ»។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post