
ម៉ូតូ Wave ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឌី ហៈសការ ភេទស្រី អាយុ១៥ឆ្នាំ មានទីលំនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល បានធ្វើដំណើរមកដល់ចំណុចខាងលើ បានអះអាងថាចាំងផ្លាតនឹងភ្លើងរថយន្ត មើលមិនឃើញ ក៏បានទៅបុកនឹងពីរនាក់ប្តីប្រពន្ធ កំពុងដើរហាត់ប្រាណ។
ជនរងគ្រោះមានឈ្មោះដូចខាងក្រោម ៖ ឈ្មោះ ម៉ាញ វិចិត្រ ភេទប្រុស អាយុ ៤៥ឆ្នាំ ត្រូវជាប្តី បានរងរបួសធ្ងន់ និងឈ្មោះ ច សារឿន ភេទស្រី អាយុ ៣៤ឆ្នាំ ជាប្រពន្ធ រងរបួសធ្ងន់ បានស្លាប់ ពេលបញ្ជូនមកព្យាបាលនៅមន្ទីពេទ្យ ។
បច្ចុប្បន្ន អ្នកបើកបរម៉ូតូ និងវត្ថុតាងត្រូវបានសមត្ថកិច្ច ឃាត់មកអធិការដ្ឋានស្រែអំបិល ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ចំពោះសពជនរងគ្រោះ ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ នៅគេហដ្ឋាននៃសពតាមប្រពៃណី៕



