header ads

Sponsor

កំពង់ស្ពឺៈ រថយន្តដឹកខ្សាច់របស់ក្រុមហ៊ុនស្រាបៀរ អង្គរ រេចង្កូតបុករថយន្តដឹកទាហាន បណ្តាលឲ្យរបួសជាច្រើននាក់ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចលើផ្លូវជាតិ៥១ គីឡូម៉ែត្រលេខ១៧ និងលេខ១៨ ភូមិតាឡាក់ ឃុំក្សេមក្សាន្ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា មានរថយន្ត១គ្រឿង ម៉ាក FUSU ពណ៌ ក្រហម ពាក់ស្លាកលេខ តាកែវ 3A:0809 (ដឹកខ្សាច់) របស់ក្រុមហ៊ុនស្រាបៀរអង្គរ អ្នកបើកបរ មិនស្គាល់ឈ្មោះ ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះទៅដល់ចំណុចខាងលើ បានប្រជែងរថយន្តដឹកឥដ្ឋ ១គ្រឿង ដែលកំពុងធ្វើដំណើរស្របទិសគ្នា ហើយបានជ្រុលទៅបុករថយន្ត១គ្រឿង ម៉ាក GMG ពណ៌ប៉ារ៉ា គ្មានស្លាកលេខ របស់យុទ្ធភូមិភាគទី៥ ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់ បើកបរដោយឈ្មោះ ម៉ាន់ យ៉ុណ្ណា ភេទប្រុស អាយុ៥៥ឆ្នាំ ជាទាហាន ភូមិភាគទី៥ និងអ្នករួមដំណើរ៧នាក់ ។

ប្រភពបន្តថា ក្នុងហេតុការណ៍នោះបណ្តាលឲ្យមានអ្នករងរបូស ឈ្មោះ អៀម ឈើញ ភេទប្រុស អាយុ 49ឆ្នាំ ជាទាហាន ភូមិភាគទី 5, ឈ្មោះ អៀម រិន ភេទប្រុស អាយុ 50ឆ្នាំ, ឈ្មោះ ហុន ហក់ ភេទប្រុសអាយុ 32ឆ្នាំ, ឈ្មោះ សាត យីម ភេទប្រុស អាយុ 57ឆ្នាំ, ឈ្មោះ សួស វិមាន ភេទប្រុស អាយុ 21ឆ្នាំ, ឈ្មោះ ពាញ ភក្ដី ភេទប្រុស អាយុ 45ឆ្នាំ, ឈ្មោះ គង់ នី ភេទស្រី អាយុ 42ឆ្នាំ អ្នកទាំងនេះ ជាទាហាន កងពល៥៣ នៃយោធភូមិភាគទី៥ ។

ករណីគ្រោះថ្នាក់នេះ មិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតឡើយ គ្រាន់តែរបួសធ្ងន់មនុស្ស២នាក់ ភេទប្រុស (អ្នករួមដំណើរ) របួសស្រាលមនុស្ស៥នាក់ ភេទស្រី១នាក់ ។ ខូចខាតធ្ងន់ រថយន្ត ២គ្រឿង៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post