header ads

Sponsor

ភ្នំពេញៈ នគរបាលអន្តរាគមន៍ ចុះឃាត់ក្មេងទំនើង វាយតប់គ្នាយ៉ាងអនាធិបតេយ្យ ហើយលោកនាយកសាលា សុំអន្តរាគមន៍ឃាត់បានក្មេងទំនើង ចំនួន៥នាក់យកមកស្នាក់ការប៉ុស្តិ៍ដើម្បីសួរនាំ។

ហេតុការណ៍នេះ កើតឡើង កាលវេលាម៉ោង៨:៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចវិទ្យាល័យទួលស្វាយព្រៃ តាមផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានប្រាប់ថា កម្លាំងនគរបាលល្បាតក្នុងភូមិសាស្រ្ត ដូចសព្វដងហើយ ក៏មាននាយកសាលា ទូរស័ព្ទ សុំអន្តរាគមន៍ដោយសិស្ស២ក្រុមវាយតប់គ្នា ក្នុងបរិវេណសាលា ហើយក្រោយមក ក៏ដឹកនាំកម្លាំងដែលល្បាតសហការជាមួយប៉ុស្តិ៍ចុះទៅឃាត់បាន សិស្សសាលា២ក្រុម ចំនួន៥នាក់ និងមានរបួសស្នាមតិចតួច នាំមកនគរបាលប៉ុស្តិ៍ដើម្បីសួរនាំ និងអប់រំ ហៅឪពុកម្ដាយមកធានា ។

ជនរងគ្រោះឈ្មោះ ឡូញ ពិសិដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សស្នាក់នៅផ្ទះលេខ៤ ផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ទី២ឈ្មោះ ហ៊ូ ស្រ៊ុន ភេទប្រុស អាយុ ១៩ឆ្នាំ សិស្ស នៅផ្ទះលេខ១២៣ ផ្លូវ១៩៣ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមនរបួសដៃតិចតួច សុំប្ដឹងសិស្សសាលារៀន ជាមួយគ្នាប្រើដំបង រ៉ឺស័រវាយមកលើពួកខ្លួនទាំង២នាក់ ។

ជនបង្ក ឈ្មោះ ហែម សុខស្រេង ភេទប្រុស អាយុ ១៦ឆ្នាំ សិស្ស នៅផ្ទះ១២Eo ផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ជនបង្កទី២ ឈ្មោះ ហេង ឧត្តម ភេទប្រុស អាយុ ១៤ឆ្នាំ សិស្ស នៅផ្ទះលេខ៦បេ ផ្លូវ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជនបង្ក ទី៣ ឈ្មោះ កូយ លីហេង ភេទប្រុស អាយុ ១៧ឆ្នាំ សិស្ស នៅផ្ទះ៤៩ ផ្លូវលំ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យបានសារភាពបានព្រួតគ្នាវៃមែន ដោយមានការយល់ច្រឡំបន្តិចតួច ហើយមិនបានប្រើដំបងរ៉ឺស័រវ៉ៃទេ ប្រើដៃ និងដៃ ហើយវ៉ៃទៅវិញទៅមក គ្រាន់តែពួកគាត់៣នាក់ ចូលទៅវ៉ៃ២នាក់ហ្នឹងមុនប្រាកដមែន ។

សមត្ថកិច្ចបញ្ជាក់ថា ភាគីទាំងសងខាងភាគីរងគ្រោះ មាន២នាក់ និងភាគីដែលប្ដឹង ជាអ្នកបង្កក្មេងទំនើងចំនួន៣នាក់ ហើយសរុបទាំង៥នាក់សុទ្ធតែរៀន ថ្នាក់ទី១២ ក្នុងសាលាតែមួយ គ្រាន់តែបន្ទប់រៀនខុសគ្នាហើយ ដោយសារមានរបូសតិចតួចណាមួយ ជាយុវសិស្សជាទំពាំងស្នងឫស្សីនៅក្មេងខ្ចីមិន យល់ពីច្បាប់ហើយក្រោយមកសម្របសម្រួល ភាគីទាំងសងខាងមិនប្ដឹងមិនផ្ដល់គ្នា គ្រាន់តែសុំឲ្យធ្វើកិច្ចសន្យាដើម្បី ឲ្យបញ្ចប់រឿង និងមិនឲ្យភាគីខាងណា ទៅរករឿងណានោះទេ ។

បច្ចុប្បន្នក្រោយកើតហេតុ​ភាគីទាំង២នាក់ ក្រុមសុទ្ធតែឲ្យក្រុមគ្រួសារមកធានាយក ត្រឡប់ទៅវិញឲ្យដឹងថា កូនៗយ៉ាងម៉េច ពេលមករៀនហើយត្រូវយកទៅវិញខិតខំ ណែនាំអប់រំឈប់ធ្វើជាក្មេងទំនើង កែប្រែឲ្យសិស្សជាគំរូដើម្បីមានចំណេះដឹង ជ្រៅជ្រះចូលរួមបម្រើជាតិ និងប្រកបការងារជួយសង្គមទាំងអស់គ្នា ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post