header ads

Sponsor

កណ្តាលៈ​ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមការដឹកនាំពីលោកវរសេនីយ៍ ចៅ វុឌ្ឍី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងព្រហ្មទណ្ឌខេត្ត កំពង់ធំ បង្ក្រាបបានហើយជនសង្ស័យជាឃាតកសម្លាប់ប្លន់ ។

នគរបាលបានប្រាប់ថា ហេតុការណ៍បង្ក្រាបបាននេះ ធ្វើឡើងនៅ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុច ភូមិកំពង់សំរោង ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។ ស្ត្រីសង្ស័យជាឃាតកឈ្មោះ សុខ ចាន់ថា អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ​រីឯស្ត្រី​រងគ្រោះ​ឈ្មោះ​ ឈុន​ ទូ​ អាយុ​៥៦ឆ្នាំ​ មុខរបរ​ មេផ្ទះ​ មាន​ស្រុក​កំណើត​ស្ថិត​នៅ​ឃុំ​ស្រៃ​អំបិល​ ស្រុក​បុទុមសាគរ​ ខេត្ត​កោះកុង​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​បឹង​ ​ឃុំ​រកា​ ស្រុក​កណ្ដាល​ស្ទឹង ​ខេត្ត​កណ្ដាល​។

សូមរំលឹកថា សម្ភារដែលត្រូវ​​បាត់បង់​រួម​មាន​៖ លុយ​ដុល្លារ​ចំនួន​ ៣០០០០ដុល្លារ​, លុយ​ខ្មែរ​ចំនួន​២លាន​រៀល​​, ខ្សែ​ក​មាស​ ២​ដំឡឹង, ចិញ្ចៀន​មាស​ ៥ជី​, ខ្សែ​ដៃ​មាស​ ៥ជី​ ។ តាម​សម្ដី​របស់​ក្រុម​គ្រួសារ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កាល​ពី​វេលាម៉ោង​៥ល្ងាច​ថ្ងៃ​ទី​១៤ ខែ​មករា ​ឆ្នាំ​២០១៩​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បឹង​ ឃុំ​រកា​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។ ប្ដី​របស់​គាត់​បាន​ត្រលប់​មក​ពី​ធ្វើ​ការ​វិញ ​ស្រាប់​តែ​អត់​ឃើញ​ប្រពន្ធ​របស់​គាត់​ ភ្លាម​ៗ​នោះ​គាត់​បាន​ហៅ​ពី​រ​ទៅ​បី​ដង ​តែ​អត់​តប​វិញ​សោះ​ ហើយ​ទ្វារ​ផ្ទះ​បើក​ចំហរទៀត​។

ចំណែក​ឯ​បុរស​ជា​ប្ដី​ក៏​មិន​ចាំ​អារម្មណ៍​ដែរ​ ហើយ​គាត់​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ ដើម្បី​ទុក​សម្ភារៈមួយ​ចំនួន​រួច​ក៏​ដើរ​ចេញ​មក​វិញ​ដើម្បី​ទៅ​កាត់​សក់​តែ​ពេល​ទៅ​ដល់​ផ្ទះ​ជាង​ ជាង​ថា​រវល់​ហើយ​បង ​មិន​បាន​កាត់​ឲ្យ​ទេ​ ភ្លាមៗ​នោះ​គាត់​បានដើរ​​ត្រឡប់​មក​ផ្ទះ​វិញ ​គាត់​បាន​ស្រែក​ហៅ​ប្រពន្ធ​របស់​គាត់​ម្ដង​ទៀត​ តែ​នៅ​តែ​មិន​ឃើញ ​ក៏​បាន​ដើរ​រក​ជុំ​វិញ​ផ្ទះ​នៅ​តែ​អត់​ឃើញ​ទេ​ ហើយ​ទ្វារ​ផ្ទះ​នៅ​តែ​ចំហរ​ដដែល ​។

មួយ​សន្ទុះ​ក្រោយ​មក​ គាត់​បាន​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ហើយ​បើក​ទ្វារ​បន្ទប់​​ដើរ​ចូល​ ស្រាប់​តែ​ឃើញ​ប្រពន្ធ​របស់​គាត់​បាន​ដេក​ស្លាប់​នៅ​ពីមុខ​ទូលុយ​យ៉ាង​អាណោចអាធ័ម​ ភ្លាមៗ​នោះ​គាត់​បាន​ស្រែក​ឆោឡោ​ឲ្យ​អ្នក​ជិត​ខាង​​ជួយប្រពន្ធ​គាត់​​ផង​ ព្រោះ​​ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​ទៅ​ហើយ​ ចំណែក​ឯ​ទូ​ដាក់​លុយ​ និងគ្រឿង​អលង្ការ​មួយ​ចំនួន​ត្រូវ​បាន​បាត់​បង់​គ្មាន​សល់​ឡើយ​។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើត​ហេតុ ​រួចបាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ ដើម្បី​ចុះមកធ្វើកោសល្យវិច័យ​ និងប្រគល់​សាក​សព​ទៅ​ឲ្យ​​ក្រុម​គ្រួសារ​​យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post