
សេចក្ដីរាយការណ៍ បានបញ្ជាក់ច្បាស់ថា លោក ចាន់ ណាខាងលើនេះ មានការរកស៊ីដឹកជញ្ជូនឈើយ៉ាសកម្ម និងបានរលូន ដោយសារតែបានទំនាក់ទំនងរត់ការជាមុន ជាមួយស្ថាប័នពាក់ព័ន្ធរួចរាល់អស់ហើយ។
សេចក្ដីរាយការណ៍បន្ថែមទៀតថា លោក ចាន់ ណា បានដើរប្រមូលទិញឈើពីចំណុចភូមិពោធិ៍ទាប ក្នុងស្រុកឆែប ភូមិប្រមេរុ ភូមិបុស្សធំ និងភូមិកំពត ស្ថិតនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ក្នុងការដឹកជញ្ជូនឈើរបស់ឈ្មួញខាងលើនេះ សូមឲ្យមន្រ្តីមានតួនាទី និងភារកិច្ច តាំងពីស្រុក មេត្តាបើកភ្នែកមើលផង កុំចាំតែដេកទទួលលាប មិនគិតពីការកាប់បំផ្លាញធនធានធម្មជាតិ ជាពិសេសព្រៃឈើនោះតែម្ដង ហើយបើអស់លោក មន្ត្រីពាក់ព័ន្ធរវល់តែជាប់សរសៃនោះទេ ព្រៃឈើថ្ងៃក្រោយ ច្បាស់ជារលាយសាបសូន និងគ្មានកន្លៃងណា ដែលជាទីជម្រករបស់សត្វព្រៃនោះឡើយ។
សូមឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់ ចេះខ្មាសជនបរទេសមួយចំនួនផង គេសុខចិត្តលះបង់ព្រទ្យសម្បត្តិ និងអនាគតរបស់គេ ដើម្បីមកការពារព្រៃឈើស្រុកខ្មែរ ខណៈដែលខ្លួនឯងជាជនជាតិខ្មែរ មិនគិតការពារ គិតតែបំផ្លាញ៕







