ថៃៈ សេចក្ដីរាយការណ៍បឋមពីប្រទេសថៃ បានឲ្យដឹងថា មានពលរដ្ឋខ្មែរម្នាក់ ត្រូវរថយន្ត Pick up បុកស្លាប់ភ្លាមៗ កាលពីយប់មិញ ហើយបច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានបញ្ជូនទៅតម្កល់ទុកនៅមន្ទីរពេទ្យនិគមផាត់ណា ដើម្បីរង់ចាំសាច់ញាតិទៅទទួលយកមកធ្វើបុណ្យ។
សេចក្ដីរាយការណ៍បញ្ជាក់ថា ជនរងគ្រោះ ជាជនជាតិខ្មែរ មានឈ្មោះ តែម គុន (Taim Kun) ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវរថយន្តPick Up បុកស្លាប់ កាលពីវេលាម៉ោង៨៖១៥នាទីយប់ ថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩ នៅក្នុងតំបន់និគមផាត់ណា ខេត្តរ៉ាក់យ៉ង ប្រទេសថៃ។
ព័ត៌មានលម្អិតពីករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យពលរដ្ឋខ្មែរ ស្លាប់នៅលើទឹកដីថៃ ខាងលើនេះ Cam Post នឹងផ្សាយជូននាពេលបន្តិចទៀត៕