header ads

Sponsor

ភ្នំពេញៈ មន្ត្រីគយនៅតាមខេត្ត-រាជធានី ២៧រូប ត្រូវបានតែងតាំង ផ្លាស់ប្ដូរ និងដាក់ឲ្យចូលនិវត្តន៍ នេះបើយោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការតែងតាំង និងផ្ទេរភារកិច្ចមន្ត្រីរាជការគយ និងរដ្ឋាករលេខ០០៧ សហ​វ.ប្រក ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានសម្រេច ។

ជាមួយគ្នានេះ ក៏មានការរិះគន់យ៉ាងចាស់ដៃផងដែរ នៅគ្រាដែលមន្ត្រីគយខ្លះដល់អាយុចូលនិវត្តន៍ និងខ្លះពន្យារដល់កាលកំណត់ហើយ បែរជាគ្មានឃើញឈ្មោះដាក់ឱ្យចូល​និវត្តន៍សោះអ៊ីចឹង? តួយ៉ាងដូចលោក ឆែ សុធា មេ​គយ​ខេត្តបន្ទាយមានជ័យ ពន្យារ​អាយុ​ចូល​និវត្ត​ហួសពេលយូរហើយនៅអង្គុយកៅអីខ្លាញ់យ៉ាងគ្រហឺៗដដែល។

មន្ត្រីគយទាំង២៧រូបនោះ មានឈ្មោះដូចខាងក្រោម ៖

១. លោក នូ ស៊ីថា ពីប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ត្រូវបានផ្ទេរទៅជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ ជំនួសលោក ឆែ សុធា ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍។

២. លោក ឡុញ វណ្ណៈ ប្រធានសាខាគយ និងរដ្ឋាករខេត្តមណ្ឌលគិរី ត្រូវបានផ្ទេរទៅជាអនុប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស។

៣. លោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបង ត្រូវបានផ្ទេរទៅជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្តរមានជ័យ។

៤. លោក អន ស៊ីនួន អនុប្រធាននាយកដ្ឋានរដ្ឋាករ ត្រូវបានផ្ទេរទៅជាប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្ដាល ជំនួសលោក វ៉ូ វណ្ណា ដែលត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបុគ្គលិកកន្លងមក។

៥. លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរទៅជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង។

៦. លោក ឈួន ហៃ អនុប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ ត្រូវបានតែងតាំងជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ។

៧. លោក លាង ហៃ ប្រធានការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានផ្ទេរទៅជាអនុប្រធានសាខាគយ និងរដ្ឋាករភ្នំពេញ។

៨. លោក លឹម សម្បត្តិ អនុប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ចាម ត្រូវបានផ្ទេរភារកិច្ចទៅជាប្រធានការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃសាខាគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ។

៩. លោក ទូច លីដែល ជំនួយការនាយកដ្ឋានផែនការ និងបច្ចេ​កទេស ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានផែនការ និងបច្ចេ​កទេស។

១០. លោក រឿន សុជាតិ អនុប្រធានសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ។

១១. លោក គង់ សុខផល្លាគុណ ជំនួយការនាយកដ្ឋានកិច្ចការច្បាប់ និងទំនាក់ទំនងសាធារណៈ ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក។

១២. លោក ជា សំណាង ប្រធានការិយាល័យកិច្ចការអន្តរជាតិ ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ។

១៣. លោកបណ្ឌិត ជួន ច័ន្ទសោភា ប្រធានការិយាល័យស្ថិតិ និងប្រព័ន្ធព័ត៌មានវិទ្យា ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានបច្ចេ​កទេសព័ត៌មាន។

១៤. លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយ និងរដ្ឋាករប៉ោយប៉ែត ត្រូវបានផ្ទេរទៅជាប្រធានការិយាល័យរដ្ឋបាល និងគ្រប់គ្រង នៃសាខាគយ និងរដ្ឋាករខេត្តមណ្ឌលគិរី។

១៥. លោក ងួន កុសល ប្រធានការិយាល័យគយ និងរដ្ឋាករអ៊ុយញ៉ុង ត្រូវបានផ្ទេរទៅជាប្រធានសាខាគយ និងរដ្ឋាករប៉ោយប៉ែត នៃសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ។

១៦. លោក ស៊ី ថុនស៊ីថានា អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្ដាល ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានសវនកម្មគយ។

១៧. លោក សង់ សិទ្ធានិត្យ អនុប្រធាននាយកដ្ឋានរបបគយ ត្រូវបានផ្ទេរភារកិច្ចឲ្យទៅជាអនុប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងទំនាក់ទំនងសាធារណៈ។

១៨. លោក ថេង ម៉ុងហួន ប្រធានការិយាល័យគយ និងរដ្ឋាករចាំយាម ត្រូវបានផ្ទេរទៅជាអនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង។

១៩. លោក នុត លីឆូយ ប្រធានការិយាល័យគយ និងរដ្ឋាករផែស្ងួតថូល ខេមបូឌា ត្រូវបានផ្ទេរទៅជាប្រធានការិយាល័យគយ និងរដ្ឋាករចាំយាម នៃសាខាគយ និងរដ្ឋាករ ខេត្តកោះកុង។

២០. លោក ជា វុទ្ធី ជំនួយការនាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក ត្រូវបានផ្ទេរទៅជាប្រធានការិយាល័យរដ្ឋបាល និងគ្រប់គ្រង នៃនាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក។

២១. លោក ទិត ឌិន អនុប្រធានការិយាល័យគយ និងរដ្ឋាករ ខណ្ឌចំការមន ត្រូវបានតែងតាំងជាអនុប្រធានសាខាគយ និងរដ្ឋាករខេត្តក្រចេះ។

២២. លោក ឃឹម រដ្ឋា អនុប្រធានការិយាល័យកិច្ចការអន្តរជាតិ តែងតាំងជាប្រធានការិយាល័យសហប្រតិបត្តិការគយ នៃនាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ។

២៣. លោក សរ សំអាត អនុប្រធានការិយាល័យគយ និងរដ្ឋាករផែស្ងួតតេងឡាយ ត្រូវបានផ្ទេរភារកិច្ចទៅជាជំនួយការសាខាគយ និងរដ្ឋាករ ខេត្តក្រចេះ។

២៤. លោក ប៊ុយ ឡែវ អនុប្រធានការិយាល័យរដ្ឋបាល និងគ្រប់គ្រង សាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ត្រូវបានផ្ទេរទៅជាអនុប្រធានការិយាល័យគយ និងរដ្ឋាករត្រពាំងស្រែ នៃសាខាគយ និងរដ្ឋាករខេត្តក្រចេះ។

២៥. លោក អោម សុភៈ ភ្នាក់ងារការិយាល័យគយ និងរដ្ឋាករផែស្ងួតហុងឡេងហួរ ត្រូវតែងតាំងជាអនុប្រធានការិយាល័យគយ និងរដ្ឋាករ ផែស្ងួតហុងឡេងហួរនៃសាខាគយ និងរដ្ឋាករផែស្ងួត។

២៦. លោក វ៉ា សូណាត ភ្នាក់ងារនាយកដ្ឋានរដ្ឋាករ ត្រូវតែងតាំងជាអនុប្រធានការិយាល័យគយ និងរដ្ឋាករជ្រៃធំ នៃសាខាគយ និងរដ្ឋាករ ខេត្តកណ្ដាល។

២៧.លោក គង់ ស៊ីដារ៉ា ភ្នាក់ងារការិយាល័យគយ និងរដ្ឋាករមេមត់ ត្រូវតែងតាំងជាជំនួយការសាខាគយ និងរដ្ឋាករខេត្តព្រៃវែង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post