header ads

Sponsor

ភ្នំពេញៈ តើនេះដោយសារតែសម្ភារៈនិយមអូសទាញ ឬការគិតយល់ឃើញតែម្យ៉ាង ធ្វើយ៉ាងណាហ៊ឺហាឲ្យទាន់បែបសម័យកាលយ៉េៗ​ ឬយ៉ាងណា? ដែលធ្វើឲ្យ​យុវតីសិស្សសាលាម្នាក់ មានវ័យទើប១៧ឆ្នាំ ឈានដល់ថ្នាក់គិតអ្វីលែងចេញ បែរជាប៉ងបញ្ចប់ជីវិត៣ដងមកហើយ តែមិនបានសម្រេច លុះលើកទី៤ បានស្លាប់តាមបំណង ស្របពេលដែលឪពុករវល់ដំណើរកម្សាន្តនៅបរទេស។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦យប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះE25 បុរី ប៊ុន ហួរ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា យុវតីដែលគិតខ្លីខាងលើមានឈ្មោះ ដេត ពេជ្ជច័ន្ទលីហ្សា អាយុ១៧ឆ្នាំ ជាសិស្ស​ថ្នាក់ទី១២ សាលាសុវណ្ណភូមិ រស់នៅផ្ទះកើតហេតុ។

តាមការបំភ្លឺពីជីដូនឈ្មោះ ប៊ុន សូរិយា អាយុ៦០ឆ្នាំ រស់នៅផ្ទះកើតហេតុ បានឲ្យដឹងថា ចៅស្រីរបស់គាត់ ដូចជាទម្រើសបន្តិច បើថាទារចង់បានអ្វី រំអុកក្រុមគ្រួសារ នេះក៏ដោយសារចិត្តអូសទាញដោយសម្ភារៈនិយម ក្រុមគ្រួសារអប់រំទូន្មានសូមតែម្យ៉ាងឲ្យផ្តោតលើការសិក្សាតែមួយមុខ តែគោលគំនិតចៅស្រីគិតវាលើសពីនេះទៅទៀត ទើបធ្វើឲ្យអារម្មណ៍ដែលកំពុងនៅក្មេងខ្ចីទៅជាវិលវល់។

ប្រភពដដែលបន្តទៀតថា ការគិតយល់ឃើញរបស់ចៅស្រី ដូចជាហួសវ័យ គ្រួសារ ការសិក្សា ស្នេហា យកមកដាក់ខ្លួន ហើយកន្លងមកដោយសាកគំនិតផ្តេសផ្តាស ឈានដល់ប៉ងសម្លាប់ខ្លួនចំនួន៣លើកមកហើយ តែមិនបានសម្រេច លុះមកដល់លើកទី៤នេះ ស្របពេលដែលឪពុកម្តាយមិននៅផ្ទះ រវល់តែទៅកម្សាន្តនៅប្រទេសសាំងហ្គាពួរ ជិតមួយសប្តាហ៍ទៅហើយ នៅតែ២នាក់ជីដូន ហើយមុនកើតហេតុ នៅវេលាម៉ោង៣រសៀលថ្ងៃនេះ បន្ទាប់ពីឡើងទៅបន្ទប់ជាន់ទី១ ឃើញចៅស្រីកំពុងដេកលេងធម្មតា លុះរហូតដល់ម៉ោង៦យប់ទៅហើយ បាត់ចៅមិនឃើញចុះមករកបាយទឹក ទើបឡើងទៅតាមហៅ រុញតែទ្វារបន្ទប់ ពុទ្ធោ! ចៅស្រីចងកសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោ ផ្អើលអ្នកជិតខាង ប្រាប់ទាំងសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។

បន្ទាប់ពីភ្ញាក់ផ្អើលនារីវ័យក្មេងចងកធ្វើអត្តឃាត មិត្តភក្តិរួមថ្នាក់ប្រុសស្រី នាំគ្នាផ្អើលមកចូលរួមសោកស្តាយ ហើយក៏លេខមុខយុវជនម្នាក់ ត្រូវបានមិត្តភក្តិនៃសពប្រាប់ថា ត្រូវជាសង្សារមកដល់កន្លែងកើតហេតុ ស្រែកទ្រហោយំ សោកស្តាយជីវិត អតីតសង្សារ មិនគួរណាគិតខ្លី បោកខ្លួនរហូតដួលសន្លប់ខ្លួនឯង ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដឹកបញ្ជូនចេញភ្លាមៗទៅមន្ទីរពេទ្យ។

តែបើប្រភពផ្សេងមួយទៀតមិនទាន់ច្បាស់ការ បានឲ្យដឹងថា នារីរងគ្រោះក្នុងវ័យ១៧ឆ្នាំសោះ កើតមានបញ្ហា៣ ដែលនាងយកមកគិត គ្រួសារ ការសិក្សា និងស្នេហា ផ្ទុយពីក្រុមគ្រួសារដែលចង់បានឲ្យកូនខិតខំរៀនសូត្រ តែមួយមុខ លុះដល់ដាក់បន្ទុករឿងស្នេហាមួយទៀត វាជារឿងមួយក្រុមគ្រួសារ ដាក់សម្ពាធ ធ្វើការស្តីប្រដៅ អប់រំបន្ថែម ទើបធ្វើឲ្យនាងគិតវិលវល់ ខុសបំណងដែលខ្លួនចង់ដើរឲ្យទាន់សម័យកាល ឈានដល់ប៉ុនប៉ងបញ្ចប់ជីវិតដោយខ្លួនឯងចំនួន៣លើកមកហើយ តែមិនបានសម្រេច លុះលើកទៅ៤នេះទើបបានសម្រេចពិតមែន។

យ៉ាងណាមិញ​ប្អូនស្រី​បានស្លាប់ហើយ​ បច្ចុប្បន្នសពយុវតីរងគ្រោះ ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ឃើញថា ពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនឯងពិតមែន រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី នៅផ្ទះកើតហេតុតែម្ដង​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post