ក្រចេះ៖ បុរសចំណាស់ម្នាក់ បានធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ៧ឆ្នាំ រំលោភរហូតបានសម្រេច ខណៈក្មេងស្រីរងគ្រោះដើរម្នាក់ឯងទៅងូតទឹកក្រោយផ្ទះ។
ករណីចាប់រំលោភនេះ កើតឡើងកាលពីវេលាម៉ោង៥៖៤០នាទីយប់ថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរិទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចឆះអោញ ស្ថិតនៅក្នុងភូមិតាពុំ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
សមត្ថកិច្ច បានឲ្យដឹងថា បុរសចំណាស់ល្មោភកាមរូបនេះ ឈ្មោះ ឃឹម វណ្ណដា ហៅ ញោម អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ រស់នៅចំណុចកើតហេតុខាងលើ បានធ្វើសកម្មភាព ចាប់រំលោភ ក្មេងស្រីរងគ្រោះឈ្មោះ ខ.ន អាយុជាង៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំជាមួយគ្នា រហូតបានសម្រេច១លើក ខណៈដែលក្មេងស្រីរងគ្រោះ ដើរទៅងូតទឹកខាងក្រោយផ្ទះ ឃ្លាតឆ្ងាយពីផ្ទះ ហើយត្រូវបានជនសង្ស័យខាងលើ ធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីរងគ្រោះ រហូតបានសម្រេចតែម្តង។ ក្រោយពេលទទួលបានព័ត៌មានពីលោកមេភូមិ ភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយជ្រះ ចុះទៅកន្លែងកើតហេតុ ធ្វើឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។
ក្រោយឃាត់ខ្លួន និងសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពរំលោភសេពសន្ថវះទៅលើក្មេងស្រីរងគ្រោះប្រាកដមែន។ ដោយឡែកក្មេងស្រីរងគ្រោះ ពេលកើតហេតុរួច ត្រូវបានឪពុក ម្តាយយកទៅមន្ទីរពេទ្យ ភ្លាមៗ។
បច្ចុប្បន្នជនបង្ក ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលឃុំស្វាយជ្រះ ដើម្បីកសា ងសំណុំរឿងបន្តតាមនីតិវិធី៕
