
កំពង់ឆ្នាំងៈ អីយ៉ាស់មានរឿងក្តៅៗមកដល់ទៀតហើយសម្បូរម្ល៉េះខេត្តកំពង់ឆ្នាំងខ្ញុំអើយ ប្រជាពលរដ្ឋចោទថា លោក យឿង សុផល ស៊ីញ៉េឲ្យក្រុមគ្រួសារគាត់លក់ដីមាត់អាងស្តុបទឹកខាងលើស្ពានទឹកល្អក់ ដោយខុសនិងច្បាប់។ មន្ត្រីជំនាញ ប្រាប់ថា អាទិត្យក្រោយនេះ និងចុះពិនិត្យចាត់វិធានការណ៍តាមផ្លូវច្បាប់ហើយ។
ចំណែកអនុក្រិតលេខ៩៨ ស្តីពីការគ្រប់គ្រងអាង ទន្លេ មាត្រាទី៨ ចែងថា ដីចំណីអាងត្រូវមានចម្ងាយពីអាងទឹក១០០ម៉ែត្រ ដីចំណីបឹងមានចម្ងាយ៥០ម៉ែត្រ ពីមាត់បឹង និងបើដីចំណីអូរវិញ ត្រូវមានចម្ងាយ ពីមាត់អូរ១០ម៉ែត្រ ពីមាត់អូរ។
បើមេឃុំសែប លោក យឿង សុផល ឲ្យគេបោះបង្គោលរបងលក់ដីជាប់មាត់អូរ ឬដីក្នុងបឹង ឬក្នុងអាង បែបនេះ តើខុសច្បាប់ដែរទេ?។ ប្រធានមន្ទីរធនធានទឹក លោក ដោក ប៊ុនថុន បានឲ្យដឹងនៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី៥ មករា ២០១៩នេះថា បើលោកមេឃុំហ៊ានធ្វើដូចករណីខាងលើនេះពិតជាខុសនិងច្បាប់ហើយ។
ពាក់ព័ន្ធនិងការចោទប្រកាន់របស់ប្រជាពលរដ្ឋខាងលើនេះ មេឃុំសែប លោក យឿងសុផលមិនអាចសុំការបំភ្លឺបានទេ ខណៈមិនមានលេខទូរស័ព្ទទំនាក់ទំនងនោះឡើយ៕







