header ads

Sponsor

កំពង់ឆ្នាំងៈ ក្រោយពីមានសេចក្តីរាយការណ៍ថា ល្បែងស៊ី​សងគ្រប់ប្រភេទ ក្នុងស្រុកសាមគ្គីមានជ័យ ជាប់នឹងព្រំ​ប្រទល់ស្រុកឧុដង្គ ខេត្តកំពង់ស្ពឺ ខណ្ឌដោយស្ទឹង នា​​រសៀល​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ម្សិលមិញ កម្លាំងសមត្ថកិច្ចស្រុកសាមគ្គីមានជ័យ បាន​បើក​កិច្ចប្រតិបត្តិការ ចុះបង្ក្រាប រុះរើ និងដុតកម្ទេចចោល សង្វៀនបញ្ជល់​​មាន់​ដ៏​ធំ​មួយកន្លែង ដែលមានបង្កប់ ជាមួយនិង​​ល្បែងវង់​បៀ អាប៉ោង ស្ថិតក្នុង​ឃុំ​ស្វាយ ស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សេចក្តី​រាយការណ៍ បានឲ្យ​ដឹងទៀតថា ការបង្ក្រាប​កន្លែង​ជល់​មាន់ រួមជាមួយនិង​វង់ល្បែង​ស៊ីសងអាប៉ោង បៀ ខាងលើនេះ ដឹកនាំ​កម្លាំង ​និងបញ្ជា​ផ្ទា​ល់ពី​លោក​ វ័ន្នស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ និង​កម្លាំង​ជំនាញ​ស្រុក​ជាច្រើនរូប ចូលរួមផងដែរ។

ក្នុងប្រតិបត្តិការខាលើនេះ សមត្ថកិច្ចមិនបាន​ការ​​ឃាត់ខ្លួនអ្នក​លេងល្បែង​ស៊ីសងទាំងនោះទេ ដោយសារ​ពេល​សមត្ថកិច្ច​ឆ្លងស្ទឹង មានអ្នកមើលផ្លូវ ហើយនៅ​ពេលមកដល់ពួក​អ្នកញៀនល្បែងបាន​រត់​អស់​ទៅហើយ។

សូមបញ្ជាក់ផងដែរថា កន្លែងលេងល្បែងខាងលើនេះ គេលេងនៅថ្ងៃសៅរ និងថ្ងៃអាទិត្យ ដែលជាថ្ងៃលេងធំៗ ហើ​យកន្លែងមួយនេះ ក៏ធ្លាប់ត្រូវបានសមត្ថកិច្ចធ្វើ​ការបង្ក្រាបជាច្រើនលើកច្រើនសារមកហើយ តែងតែបែកការរហូត ដោយសារសមត្ថកិច្ចមានការពិបាកក្នុងការបង្ក្រាប ព្រោះត្រូវឆ្លងចូលតាមទឹកដីស្រុកឧដ្តុង និងឆ្លងស្ពានកាត់ស្ទឹង ទម្រាំពេល​សមត្ថកិច្ចទៅដល់ ក្រុមអ្នកញៀនល្បែងរត់អស់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post