header ads

Sponsor

ភ្នំពេញៈ មានករណីចោរឆក់ទូរស័ព្ទនារីម្នាក់ ម៉ាក IPhone 8+ បានសម្រេច រួចជិះគេចខ្លួន​បាត់ដោយសុវត្ថិភាព ។

ហេតុការណ៍នេះបានកើតឡើង​កាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី២៣​ ខែមករា​ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

ភិនភាគចោរឆក់ចាប់បានដោយកាមេរ៉ាសុវត្ថិភាព ជិះម៉ូតូម៉ាក Let ពណ៌ស ស្លាកលេខ 3006 មិនចាំក្បាលលេខប៉ុន្មានទេ ជិះម្នាក់ឯង ពាក់អាវដៃវែង ពណ៌ខ្មៅ មួកឃ្លុបពណ៌ស ។

នារីរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

បច្ចុប្បន្ន​នារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ រួចហើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post