header ads

Sponsor

ភ្នំពេញៈ នារីម្នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន តាមបណ្តឹងរបស់ជនរងគ្រោះ ក្នុងករណីលួចយកប្រាក់នៅក្នុងផ្ទះ ប្រមាណជាង១ម៉ឺនដុល្លារ។ ករណីនេះកើតឡើងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦និង០០នាទី នៅចំណុចផ្ទះលេខ៨៥ ក្រុម២ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កែវ គន្ធសុវណ្ណនី ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៨៥ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ (នៅផ្ទះជាមួយជនរងគ្រោះ)។ ចំណែកជនរងគ្រោះឈ្មោះ ឌី ផល្លា ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៨៥ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ​។

យោងតាមពាក្យបណ្តឹងជនរងគ្រោះ បានឲ្យដឹងថា សម្ភារៈបាត់បង់រួមមាន៖ ប្រាក់រៀលចំនួន៣,០០០,០០០រៀល និងប្រាក់ដុល្លារ ចំនួន១០,២៥០ដុល្លារ។ សម្ភារៈបន្សល់ទុក៖ មូលប្បទានប័ត្រ គ្មានសាច់ប្រាក់ចំនួន៣សន្លឹក។

តាមការរៀបរាប់របស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៧និង០០នាទី ជនស្ស័យខាងលើ រស់នៅជាមួយជនរងគ្រោះ ហើយបានធ្វើសកម្មភាពលួចយកលុយរបស់ជនរងគ្រោះពីក្នុងកាបូប នៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះ រហូតដល់ថ្ងៃ១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៦និង៣០នាទី មិនឃើញជនសង្ស័យត្រឡប់មកផ្ទះវិញ ពេលនោះជនរងគ្រោះបានទៅមើលលុយរបស់ខ្លួន ស្រាប់តែបាត់លុយពីក្នុងកាបូបទុកក្រោមគ្រែ រួចជនរងគ្រោះទៅឆែកកាម៉េរាសុវត្ថិភាពឃើញជនសង្ស័យ ធ្វើសកម្មភាពយកលុយរបស់ខ្លួន ហើយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង លុះដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦និង០០នាទី ជនសង្ស័យបានត្រឡប់មកផ្ទះវិញ ជនរងគ្រោះបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ធ្វើការសាកសួរតែម្តង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកលុយក្នុងការបូបរបស់ជនរងគ្រោះ ទៅចាយអស់ពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post