header ads

Sponsor

ឯកឧត្តម សុខ លីម អនុប្រធានគណបក្សខ្មែរក្រោក និងជាអនុប្រធានប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មកពីគណបក្សខ្មែរក្រោក មុននេះបន្តិចបានប្រតិកម្មទៅនឹង ឯក ឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ទាក់ទងនឹងសារមួយ ដែលមានរៀបរាប់ជាអក្សរភាសាអង់គ្លេស និងមានភាសាខ្មែរនៅពីក្រោម ដោយប្រតិកម្មលើកឡើងថា៖

សូមឯកឧត្តម ហ៊ុន ម៉ានី ថ្ងៃក្រោយសរសេរភាសាជាតិ នៅខាងលើភាសាបរទេសផង ទាំងពលរដ្ឋ ទាំងអាជ្ញាធរកំពុងប្រឹងប្រែងលើកកម្ពស់ភាសាជាតិ ជាក់ស្តែងស្លាកយីហោជាច្រើននៅខេត្តព្រះសីហនុត្រូវបានរុះរើចោលដោយសារមិនបានដាក់ភាសាជាតិនៅខាងលើភាសាបរទេស។

អ្វីដែលជាការកត់សម្គាល់នោះគឺតាមរយៈការបញ្ចេញមតិរបស់ប្រិយមិត្តម្នាក់ឆ្លើយតបទៅនឹងការលើកឡើងខាងលើថា ៖

អាជ្ញាធរកំពុងប្រឹងប្រែងលើកតំកើងភាសាជាតិត្រឹមត្រូវណាស់ ចឹងសូមមេត្តាបងដូរឈ្មោះក្នុងហ្វេសប៊ុកបងជាភាសាជាតិផងបង😊

ទាក់ទងនឹងការប្រតិកម្មខាងលើនេះ តើលោកអ្នកយល់យ៉ាងណាដែរ?

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post