ក្បាលរថភ្លើងថ្មីចំនួនបីគ្រឿងដែលទិញពីប្រទេសម៉ិចស៊ីកូ ដោយរថភ្លើង១គ្រឿងតម្លៃ ជាង១លានដុល្លារ អាចផ្ទុកអ្នកដំណើរជាង១០០នាក់ បន្ថែមពីក្បាលរថភ្លើងមានស្រាប់ ចំនួន២គ្រឿង សម្រាប់ដឹកអ្នកដំណើរតាមប្រព័ន្ធដឹកជញ្ជូនផ្លូវដែក។
នៅថ្ងៃនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហាញពីមុខងារសំខាន់របស់ក្បាលរថភ្លើងថ្មីនេះយ៉ាងដូចនេះថា៖ ផ្ទុកមនុស្សបាន ៥៦នាក់
- មានម៉ាស៊ីនត្រជាក់
- កៅអីអង្គុយធំទូលាយ
- មានបំពាក់ប្រព័ន្ធ Wi-Fi
- ប្រព័ន្ធហ្វ្រាំងចាប់បានលឿន រហ័ស
- បង្កើនល្បឿនបានលឿន ដល់ ៨០-៩០គីឡូម៉ែត្រ/ម៉ោង
- មានទ្វារ និងជណ្តើរចុះដោយស្វ័យប្រវត្តិ
- មានបំពាក់ប្រព័ន្ធគ្រប់គ្រងរំយោល មិនរលាក់
- ប្រតិបត្តិការអាចបញ្ជាបានទាំងសងខាង
- មានទូរទស្សន៍ ១២គ្រឿងក្នុងមួយទូរថភ្លើង និងបង្គន់អនាម័យ។
បច្ចុប្បន្ននេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចុះពិនិត្យក្បាលរថភ្លើងប្រភេទថ្មីមកពីប្រទេសម៉ិចស៊ីកូ បច្ចុប្បន្នកំពុងពិនិត្យនូវអនុលោមភាពបច្ចេកទេស ដើម្បីត្រៀមដាក់ដំណើការនាពេលដ៏ខ្លីខាងមុខនេះ។
សូមបញ្ជាក់ថាក្បាលរថភ្លើងចំនួនបីគ្រឿងត្រូវបានមកដល់កំពង់ផែស្វយ័តព្រះសីហនុ ហើបានស្ទូចដាក់លើផ្លូវរថភ្លើងទាំងបីគ្រឿងរូចរាល់នៅម៉ោង 8:30នាទីព្រឹក កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩។