header ads

Sponsor

ស្វាយរៀងៈ កម្មករកម្មការិនីប្រមាណ២,១៨០នាក់ លើកគ្នាបាតុកម្មតវ៉ាទាមទារប្រាក់៥០ភាគរយ ដោយថៅកែរោងចក្រផលិតស្បែកជើង KING MAKERS ប្រកាសព្យួរការងាររយៈពេល១ខែ ដោយលើកហេតុផលថា គ្មានអ្នកបញ្ជាទិញ ។

បាតុកម្មនេះកើតឡើងនៅវេលាម៉ោង៧ព្រឹក រហូតមកដល់ម៉ាង១០និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅខាងមុខរោងចក្រ KINGMAKERS (ឃីងម៉េកឃើរ) ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រងបាវិត ខេត្តស្វាយរៀង ។

លោក អ៊ូ សាខឿន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្ត និងជាសមជិក អចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ប្រចាំនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត បានឲ្យដឹងថា មូលហេតុ កម្មករ កម្មការិនី បាតុកម្ម គឺដោយសារថៅកែរោងចក្រ ផលិតស្បែកជើង KINGMAKERS ប្រកាសសុំព្យួរការងារកម្មករ រយៈពេល១ខែ មូលហេតុគ្មានអ្នកបញ្ជាទិញ ។

ក្រុមអ្នកធ្វើបាតុកម្មតវ៉ានេះ បានទាមទារសុំឲ្យថៅកែបើកប្រាក់ ឲ្យកម្មករ កម្មការិនី ចំនួន៥០ភាគរយ ប៉ុន្តែភាគីថៅកែងរោងចក្រមិនយល់ព្រម ទើបផ្ទុះការតវ៉ាដោយនាំគ្នាធ្វើបាតុកម្មបែបនេះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post