
សៀមរាបៈ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបាននិយាយកាលពីថ្ងៃទី១៣ ខែមករា ថា ប្រជាពលរដ្ឋជិត១០គ្រួសារ ក្នុងចំណោម១១៧គ្រួសារ ដែលសម្តេចតេជោចេញអនុក្រឹតឃ្វៀលដីស្បែកខ្លា ចេញពីអាជ្ញាធរអប្សរា ជូនពួកគាត់ផងដែរ ក៏ប៉ុន្តែខាងអាជ្ញាធរខេត្តសៀមរាប មិនបានចេញនូវប្លង់ដី ស្របច្បាប់ជូនពួកគាត់មានចំនួន៩គ្រួសារនេះទេ ស្របពេលពលរដ្ឋមានចំនួន១០៨គ្រួសារ ទទួលបានការចុះបញ្ជីប្លង់ដីរួចរាល់ហើយ ។
លោក ពេជ្រ ស្រស់ បន្តថា បញ្ហាការដោះស្រាយខ្វះនូវតម្លាភាពនេះ ស្ថិតនៅភូមិ ធ្លកអណ្តូង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្នុងន័យនេះ ខ្ញុំសូមស្នើអាជ្ញាធរខេត្តសៀមរាប មេត្តាជួយដោះស្រាយជូនពលរដ្ឋ៩គ្រួសារនេះផង ដើម្បី យុត្តិធម៌ និង តម្លាភាពសម្រាប់ពួកគាត់ជាជនក្រីក្រ ៕





