header ads

Sponsor

ភ្នំពេញៈ​ ក្រោយពេលកញ្ញាដ៏ស្រស់ស្អាត និងមានចិត្តធម៌មេត្តាល្អម្នាក់ ដែលមានឈ្មោះលីលី ដែលបានជួយសង្គ្រោះបឋមដល់ស្រ្ដីម្នាក់ ដែលបានសម្រាលកូនការពីយប់ ថ្ងែទី13 ខែមករា ឆ្នាំ2019 តាមបណ្ដាលផ្លូវ315 កែងនឹងផ្លូវ516 ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌ ទួលគោកកំពុងតែមានការចាប់អារម្មណ៍​ខ្លាំង​ នៅលើបណ្តាញសង្គម​ Facebook សរសើរមិនដាច់ពីមាត់​ ក្រោយពីនាងបាន​បង្ហាញសកម្មភាពការងារ​ ជួយសង្គ្រោះបឋមដល់ស្ត្រីអនាថាម្នាក់​ បង្កើតកូន​ បានធ្វើឲ្យមហាជន និងប្រជាពលរដ្ឋទាំងក្នង និងក្រៅប្រទេសមានការសរសើរ​ ពីទឹកចិត្តដ៏ល្អរបស់នាងមិនតិចនោះទេ។

ក្រោយពីរឿងនេះ​ផ្ទុះឡើង ពេលនេះដឹងច្បាស់ហើយថា​ កញ្ញាលីលី គឺជាតារាសម្តែង​ ក្នុងរឿង​ "កាំបិត​មុខ២"​ របស់ផលិតកម្មមហាហង្ស​ ដែលថតជិតចប់ត្រៀម និងដាក់បញ្ចាំងក្នុងរោងកុនល្បីៗក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។

ក្រោយពីមានការភ្ញាក់ផ្អើលរឿងនេះ​ ពេលនេះ បានដឹងការពិតហើយថា​ ស្រីស្អាត​ចិត្តល្អមានឈ្មោះ លីលី ដែលបានសង្គ្រោះបឋមដល់ស្រ្ដីសម្រាលកូនកាលពីយប់មិញនេះ​ គឺជាតារាសម្តែង​ដល់ល្បី ប្រចាំផលិតកម្ម​ មហាហង្ស​ ហើយក៏ជាតារាសម្តែងក្នុងរឿង​ "​ កាំបិត​មុខ២"​ ដែលថតជិតចប់ត្រៀម និងដាក់បញ្ចាំងឆាប់នេះផងដែរ។ នេះគឺជាការបង្ហាញពីសកម្មភាពទឹកចិត្តសប្បុរសធម៌របស់កញ្ញា លីលី ហើយនាពេលកន្លងមក​ កញ្ញា​ក៏ធ្លាប់បានចូលរួមកម្មវិធីសប្បុរសធម៌ចែកអំណោយ​ដ៏កុមារកំព្រាល និងមនុស្សចាស់ជរា ដែលមានជីវភាពក្រីក្រមានការខ្វះខាតផងដែរ។

អ្វីដែលកាន់តែពិសេសនោះគឺ​ ម្ចាស់ផលិតកម្ម​ មហាហង្ស​ លោក​ អ៊ិន​ សុភិន​ និងតារាសម្តែងស្រី​ កញ្ញា​ លីលី​ ក៏បានកំពុងស្វែងរកស្ត្រីសម្រាលកូន​ កាលពីម្សិលមិញ​ ដើម្បីយកថវិកាមួយចំនួនទៅជួយ​ ដល់ស្ត្រីរងគ្រោះផងដែរ។

សូមជម្រាបផងដែរថា​ តារាសម្តែងមួយរូប​ ក្នុងរឿង​ "កាំបិតមុខ២"​ កញ្ញា​ លីលី​ កាលពីយប់មិញនេះ​ បានជួយស្ត្រីអានាថាម្នាក់​ បានឈឺពោះសម្រាលកូន​បន្ទាប់ពីនេះ កញ្ញានឹងចុះទៅរកស្រ្ដីអនាថា ដែលបានសម្រាលកូននោះដល់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីយកអំណោយ និងថវិការបស់កញ្ញាផ្ទាល់ខ្លួនផង និងម្ចាស់ផលិតកម្ម មហាហង្សផងចុះជូនដល់ស្រ្ដីអានាថា ដែលកំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post