
ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេចបំបែកខណ្ឌមួយទៀត ឈ្មោះ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ ដោយក្នុងនោះ បានកាត់យកសង្កាត់ចំនួន៧ ។
អនុក្រឹត្យរាជរដ្ឋាភិបាលកម្ពុជា លេខ ០៣ អនក្រ.បក សម្រេចថា មាត្រា១ ត្រូវបានបង្កើតខណ្ឌ បឹងកេងកង នៃរាជធានីភ្នំពេញ ដោយកាត់យកសង្កាត់ចំនួន៧ ពីខណ្ឌចំការមន នៃរាជធានីភ្នំពេញ គឺសង្កាត់បឹងកេងកងទី១ សង្កាត់បឹងកេងកងទី២ សង្កាត់បឹងកេងកងទី៣ សង្កាត់អូឡាំពិក សង្កាត់ទំនប់ទឹក សង្កាត់ទួលស្វាយព្រៃទី១ និងសង្កាត់ទួលស្វាយព្រៃទី២ ។ ព្រំប្រទល់រដ្ឋបាល ខណ្ឌបឹងកេងកង ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ ។
មាត្រា ២ ត្រូវបានផ្ទេរទីតាំងសាលាខណ្ឌចំការមនដែលស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ទៅឲ្យសាលាខណ្ឌបឹងកេងកង ។
ទីតាំងសាលាខណ្ឌចំការមន ត្រូវស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ។
មាត្រា៣ ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលខណ្ឌបឹងកេងកង ត្រូវអនុលោមទៅតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៖
សូមអានអនុក្រឹត្យ ដូចភ្ជាប់ជូនខាងក្រោម៖

