header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យម្នាក់ ប្រើដៃមួលកជនរងគ្រោះជាអ្នករត់ម៉ូតូឌុប ប្លន់យកម៉ូតូ តែមិនបានសម្រេច ត្រូវនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ចាប់ដាក់​ខ្នោះ កាលពីថ្ងៃទី១៥ ខែ​មករា ឆ្នាំ២០១៩ វេលាម៉ោង១២ និង១០នាទី នៅចំណុចតាមផ្លូវ១៩៥៨ ភូមិឧញ្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ តូច ចន្ថា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) របួសលើមុខ ។ ចំណែកជនរងគ្រោះឈ្មោះ ខែម ធឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ភូមិដំនាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សមត្ថកិច្ច បានឲ្យ​ដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានជិះ ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BG-6701 ក្នុងបំណងរត់ឌុបលុះមកដល់ម្តុំផ្លូវជាតិលេខ០៤ ក៏ជួបជនសង្ស័យបានហៅអោយគាត់ឌុប មកចំណុចកើតហេតុខាងលើ ពេលមកដល់ដោយមានសភាពស្ងាត់ ជនសង្ស័យបានធ្វើសកម្មភាពយកដៃរបស់ខ្លួន ចាប់មួលកជនរងគ្រោះពីក្រោយ បណ្តាឲ្យដួលម៉ូតូទាំងអស់គ្នា រួចជនសង្ស័យក្រោកឡើងលើម៉ូតូរបស់ជនរងគ្រោះជិះក្នុងបំណងគេចខ្លួន ប៉ុន្តែជិះបានចម្ងាយ​ជាង២០ម៉ែត្រ បុករបងលួសទៅមុខលែងរួចបណ្តាឲ្យរបួស។

ក្រោយមកជនរងគ្រោះបានស្រែកថា ចោរៗធ្វើឲ្យ​មានការភ្ញាក់ផ្អើល ភ្លាមនោះកម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតដល់បានធ្វើការឃាត់ខ្លួនជនសង្ស័យយតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីនិងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post