
កំពង់ស្ពឺៈ បុរសវ័យចំណាស់ម្នាក់ បានប្រើម្រាមដៃលូកប្រដាប់ភេទក្មេងស្រី ទើបតែមានអាយុ៤ឆ្នាំប៉ុណ្ណោះ ហើយក៏ត្រូវបានម្ដាយក្មេងស្រីរងគ្រោះ រត់ទៅប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន កាលពីវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។
កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក បានឲ្យដឹងថា ជនល្មោភកាមរូបនេះ ឈ្មោះ កាន់ ប៉េង អាយុ៤៧ឆ្នាំ រស់នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានយកចង្អុលដៃរបស់ខ្លួន រុកទៅក្នុងប្រដាប់ភេទកូនស្រីអាយុ៤ឆ្នាំ នៅចំណុចផ្ទះឈ្មោះ ជឿន ផាន់(ប្ដីប្រពន្ធ) នៅភូមិខាងលើ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៣៖៣០នាទីរសៀល។
ក្រោយទទួលបានពាក្យបណ្ដឹងពីម្ដាយក្មេងស្រីរងគ្រោះឈ្មោះ ជឹម សំអាន អាយុ៣២ឆ្នាំ ថា ឈ្មោះ កាន់ ប៉េង (ជនល្មើស) បានយកចង្អុលដៃរបស់ខ្លួន រុកទៅក្នុងប្រដាប់ភេទកូនស្រីរបស់គាត់ ទើបកម្លាំងជំនាញចុះទៅឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកចង្អុលដៃរុកទៅលើប្រដាប់ភេទជនរងគ្រោះខាងលើពិតប្រាដកមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
