កំពតៈ ថ្មីៗនេះមានការឈូសឆាយដីនៅតំបន់ដីព្រៃបម្រុងសម្បទានសង្គមកិច្ចរបស់រដ្ឋ ស្ថិតនៅភូមិព្រៃខ្មៅ ឃុំស្រែ ស្រុកជុំគិរី ដែលមានទំនាស់រវាងពលរដ្ឋ និងកងកម្លាំង។ បន្តិចក្រោយមក ក៏លេចឮព័ត៌មានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយលើកឡើងថា រដ្ឋបាលខេត្តមិនអើពើក្នុងការដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋ មិនតែប៉ុណ្ណោះ ពលរដ្ឋ និងគណនីហ្វេសប៊ុកមួយចំនួន ក៏បានលើកឡើង ដោយការយល់ច្រឡំថា រដ្ឋបាលខេត្ត និងអង្គភាពកងពលលេខ១១-១២ បានចេញបញ្ជាឲ្យឈូឆាយ តែតាមការពិតនេះជារឿងបុគ្គល និងបុគ្គល មិនមានការបញ្ជាណាមួយឡើយ។
មានប្រសាសន៍បំភ្លឺនៅក្នុងជំនួបជាមួយប្រជាពលរដ្ឋប្រមាណជាង២០នាក់ ក្នុងនោះមានចំនួន១៤គ្រួសារ និងតំណាងអង្គភាពទ័ពកងពលលេខ១១ ដែលពាក់ព័ន្ធនឹងទំនាស់ដីធ្លីខាងលើ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានលើកឡើងថា ការងារឈូសឆាយដីទំនាស់ជាប់ពាក់ព័ន្ធរវាងប្រជាពលរដ្ឋ និងកងពលលេខ១១-១២នេះ ដូចការលើកឡើងរបស់តំណាងអង្គភាពទ័ពនៃកងពលលេខ១១ ក្នុងកិច្ចប្រជុំស្រាប់ បានបញ្ជាក់ថា វាមិនមែនទំនាស់រវាងអង្គភាពកងពលលេខ១១-១២ និងពលរដ្ឋនោះទេ គឺទំនាស់រវាងបុគ្គល និងបុគ្គល ហើយរដ្ឋបាលខេត្ត និងអង្គភាពទ័ព មិនបានចេញបញ្ជាណាមួយឲ្យនរណាម្នាក់ទៅធ្វើការឈូសឆាយដីទំនាស់នោះទេ។ ក្នុងករណីបើមានការបញ្ជាពីរដ្ឋបាលខេត្តមែន សូមឲ្យប្រជាពលរដ្ឋ យកលិខិតហ្នឹងអំណះអំណាង ដើម្បីធ្វើជាផ្លូវការ។
មួយវិញទៀតរដ្ឋបាលខេត្ត តែងតែយកចិត្តទុកដាក់ ដោះស្រាយទំនាស់ដីធ្លីគ្រប់កន្លែងនៅក្នុងខេត្ត មិនថា តែនៅក្នុងស្រុកជុំគិរីទេ ហើយរយៈពេលកន្លងមក បានដោះស្រាយរួចជាច្រើនករណីទទួលបានលទ្ធផលជាវិជ្ជមាន មិនមែនដូចការលើកឡើងតាមគណនីហ្វេសប៊ុកថា មិនអើពើដោះស្រាយទំនាស់ជូនពលរដ្ឋនោះទេ។ រដ្ឋបាលខេត្តមានគណៈកម្មាធិការគ្រប់គ្រង់ដីរដ្ឋថ្នាក់ខេត្ត ដែលសមាជិករបស់គណៈកម្មាធិការមួយនេះ នឹងធ្វើការប្រជុំដោះស្រាយជម្លោះដីធ្លីបន្ទាន់ ក្នុងករណីមានបាតុភាពមិនប្រក្រតីកើតឡើង។
យ៉ាងណាក៏ដោយក្នុងករណីទំនាស់បុគ្គលនៅក្នុងភូមិព្រៃខ្មៅនេះ បើតាមលោកអភិបាលខេត្តមានប្រសាសន៍ គឺទី១-រដ្ឋបាលខេត្តមានសិទ្ធិចូលរួមដោះស្រាយជូន ឈរលើដំណោះស្រាយឈ្នះឈ្នះ ពោលមានន័យថា បងប្អូនប្រជាពលរដ្ឋក៏ឈ្នះ និងខាងអតីតយុទ្ធជនក៏ឈ្នះដែរ ទី២-រដ្ឋបាលខេត្តគ្មានសិទ្ធិដោះស្រាយអោយខាងនេះចាញ់ខាងនោះឈ្នះទេ បើអោយចាញ់ ឬឈ្នះមានតែស្ថាប័នតុលាការ។ ដូច្នេះដំណោះស្រាយរដ្ឋបាលខេត្ត មានតែដោះស្រាយឈ្នះ ឈ្នះទាំងអស់គ្នា។
ជាងនេះទៅទៀត តាមរយៈយន្តការដោះស្រាយលោកអភិបាលខេត្ត បានស្នើឲ្យតំណាងអង្គភាពកងពលលេខ១១បញ្ជូនឈ្មោះ ឬសមាសភាពកងទ័ព ដែលមានការពាក់ព័ន្ធទំនាស់ដីធ្លីនេះមានប៉ុន្មាននាក់ ប៉ុន្មានគ្រួសារ និងមានទំហំដីប៉ុន្មានមកអោយរដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្តធ្វើការដោះស្រាយជូនធ្វើយ៉ាងណាអោយកិច្ចការនេះពីធំមកតូច និងពីតូចទៅអស់បញ្ហា៕