header ads

Sponsor

(ស្វាយរៀង)៖ ស្ត្រីអាយុ៧២ឆ្នាំម្នាក់បានស្លាប់ភ្លាម់ៗ លើសាបក្រោមកាំជណ្តើរផ្ទះរបស់ដោយសារមានក្រុមភ្លេងមកសំុផ្ទះដេករបស់គាត់ ហើយរូបគាត់បានយកភួយនិងខ្នើយឡើងលើផ្ទះ ដេីម្បីរៀបចំអោយក្រុមអ្នកភ្លេងដេក ស្រាប់តែឡើលើកាំជណ្ដើរបានបីកាំ ក៍ធ្លាក់ដាច់ផ្ងារមកក្រោយបោកក្បាល និងសាបជណ្ដើរស្លាប់ភ្លាមៗតែម្តងហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះមកពិនិត្យកាលពីវេលាម៉ោង៥និង១៥នទីព្រឹកថ្ងៃសៅរ៏ទី១២ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំនុចភូមិ កក់ ឃំុស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀងជនរងគ្រោះស្លាប់នោះឈ្មោះ ឥន សឿង ភេទស្រី អាយុ ៧២ ឆ្នាំ បានរអិលជើងធ្លាក់ពីលេីកាំជណ្ដេីរផ្ទះបណ្តាលអោយស្លាប់នៅនិងកន្លែង ។

សមត្ថកិច្ចបានអោយដឹងថា៖ មូលហេតុនោះដោយមានក្រុមភ្លេងសំុផ្ទះដេក បន្ទាប់មកគាត់ក៍យកភួយនិងខ្នើយឡើងលើផ្ទះដេីម្បីរៀបចំអោយក្រុមភ្លេងនោះដេក ហើយគាត់ឡើងលើកាំជណ្ដើរបានបីកាំ ក៍ធ្លាក់ដាច់ផ្ងារមកក្រោយបោកក្បាល និងសាបជណ្ដើរស្លាប់នៅកន្លែងកើតហេតុ ដោយពុំទាន់បានរៀបចំំកន្លែងកផងនោះ ។

បន្ទាប់ពីសមត្ថកិច្ចធ្វើការពិនិត្យលើសាកសពរួចមកសមត្ថកិច្ចយើងសន្និដ្ឋានថាពិតជាស្លាប់ដោយសារធ្លាក់ដាច់ផ្ងារពីលើកាំជណ្តើរមកក្រោយបោកក្បាល និងសាបជណ្ដើរស្លាប់លើសាបពិតប្រាកដមែន ហើយសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post