header ads

Sponsor

ភ្នំពេញៈ មេគោមួយក្បាល ត្រូវបានរថយន្តហាយឡែនឌ័រមួយគ្រឿងបើកបុក បណ្តាលឲ្យងាប់ រថយន្តបន្តដំណើរទៅបាត់ សមត្ថកិច្ចដឹកយកគោទៅរក្សាទុកនៅសាលាសង្កាត់ កាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

មេគោមួយល្បាលងាប់ខាងលើ មិនត្រូវបានស្គាល់ម្ចាស់ឡើយ ឃើញដើរទាំងយប់ថ្ងៃ នៅតាមផ្លូវ ទីសាធារណៈ ចំណុចខាងលើ។ ចំណែករថយន្ត គ្រាន់តែពលរដ្ឋប្រាប់ថា ម៉ាកហាយឡែនឌ័រ ពណ៌ខៀវ អ្នកបើកបរ ចុះមើលរថយន្តហើយ បន្តដំណើរចាកចេញទៅបាត់។

តាមសន្តិសុខយាមហាង បានឲ្យដឹងថា មុនកើតហេតុ ឃើញគោ២ក្បាលដើរតាមផ្លូវ ពីកើតទៅលិច លើផ្លូវបញ្ច្រាស សសៀស្របតាមទ្រូងផ្លូវ លុះដល់ចំណុចខាងលើ ដើរឆ្លងផ្លូវទៅត្បូង ស្របពេលដែលរថយន្តហាយឡែនឌ័របើកពីលិចទៅកើត ព្យាយាមគេ គោរត់កាត់មុខទើបបណ្តលឲ្យបុកពីចំហៀងបណ្តាលឲ្យបាក់ជើងផ្នែកខាងស្តាំទាំមុខក្រោយ។
ក្រោយកើតហេតុ រថយន្តឈប់ម្ចាស់ចុះមើល រកម្ចាស់គោមិនឃើញ បន្តដំណើរចាកចេញទៅបាត់ សត្វគោត្រូវបានសមត្ថកិច្ចដឹកយកមកទរក្សាទុកនៅសាលាសង្កាត់ចោមចៅ៣ ស្រាវជ្រាវរកម្ចាស់។

បើតាមប្រជាពលរដ្ឋវិញ បានើលកឡើងថា ផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចខាងលើ និងផ្លូវទំនប់កប់ស្រូវ ភូមិសាស្រ្តខណ្ឌពោធិសែនជ័យ សត្វ ហ្វូងគោ ឃើញដើរសេរី តាមផ្លូវ ដេកលើសួនច្បាររបស់សាលាក្រុង ទាំងយប់ថ្ងៃ គ្មានខាងណារវល់យកភ្នែកមើលទេ បង្កគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់អ្នកដំណើរតាមផ្លូវ រកម្ចាស់មិនឃើញទេ ក្លាយជាគោទំនើងទៅហើយ មិនដឹងថាពេលណាទើបអាជ្ញាធរមានវិធានការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post