header ads

Sponsor

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌដូនពេញ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ១១នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ប្រើអំពើហិង្សា (ជិះម៉ូតូឆក់កាបូបស្ពាយ បណ្តាលឲ្យជនរងគ្រោះរងរបួស) និងម្ចាស់ទីតាំងទទួលបញ្ចាំម្នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

គួររំលឹកផងដែរថា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះត្រួតពិនិត្យ ទីតាំងទទួលបញ្ចាំមួយកន្លែងស្ថិតនៅផ្ទះលេខ៣២Eo ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ យីហោ ហេង ហ៊ួត ដែលទទួលបញ្ចាំទូរស័ព្ទគ្មានឯកសារត្រឹមត្រូវ និងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់មកសួរនាំ។

ក្នុងប្រតិបត្តិការណ៍នេះ ដោយមានការសម្របសម្រួលដោយលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ រួមនិងលោក ទៀង ចាន់សា អធិការនគរបាលខណ្ឌ បានចុះត្រួតពិនិត្យ ដកហូតទូរស័ព្ទមួយចំនួន និងឃាត់ខ្លួនបុរសម្នាក់យកទៅសួរនាំ។

បន្ថែមទៀតនោះ កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ រហូតមកដល់វេលាម៉ោង៥ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ចំណុចមុខផ្ទះលេខ២៦Eo ផ្លូវលេខ១៥៤ ភូមិទី៦ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានករណីលួចមានស្ថានទម្ងន់ទោស ប្រើអំពើហិង្សា (ជិះម៉ូតូឆក់កាបូបស្ពាយ បណ្តាលឲ្យជនរងគ្រោះរងរបួស) ភ្លាមនោះកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បានដេញចាប់ បានជនសង្ស័យម្នាក់ ឈ្មោះ ស៊ុន ណាដា ភេទស្រី (ខ្ទើយ) អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិង ស្នាក់នៅមិនពិតប្រាកដ ហើយកម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ជាបន្តបន្ទាប់ ក្នុងនោះមាន​៦នាក់ ជាមុ​ខសញ្ញាឆក់សកម្ម និង៥នាក់ទៀត ជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន។

លោក ទៀង ចាន់សា អធិការនគរបាលខណ្ឌដូនពេញ បានប្រាប់ក្រុមការងារឲ្យ​ដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអនុវត្តន៍គោលកាដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បន្តស្រាវជ្រាវបង្ក្រាបបទល្មើស ក្នុងមូលរដ្ឋាន ដូចជា បញ្ហាគ្រឿងញៀន លួច ឆក់ និង ប្លន់ ដើម្បីរក្សារបាននូវ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពឆក់ កាបូបជនជាតិបរទេស (ចិន) និងបានសួរនាំពីដំណើរឿងបក្ខពួក និងបានឃាត់ខ្លួនបានជនសង្ស័យប្រុស ស្រីចំនួន១១នាក់ជាបន្តបន្ទាប់ រហូតដល់បែកធ្លាយ យកសម្ភារៈទៅបញ្ចាំនៅហាងមួយកន្លែង យីហោ ហេង ហ៊ួត។

លោកអធិការបានបន្តទៀតថា បន្ទាប់ពីសួរនាំ ដឹងរឿងរ៉ាវពាក់ព័ន្ធទីតាំង ហាងបញ្ចាំ ទទួលទិញ ទូរស័ព្ទមិនប្រក្រតី នៅព្រឹកថ្ងៃទី១៨ នេះកម្លាំងគណៈបញ្ជាកាឯកភាពខណ្ឌចុះមកត្រួតពិនិត្យ និង បានខាត់ខ្លួនបុរសម្នាក់ជាម្ចាស់ទីតាំង រួមនិង ទូរស័ព្ទចំនួន១១គ្រឿង ថែបប្លែក ចំនួន៥គ្រឿង យកទៅសួរនាំ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post