
ភ្នំពេញៈ យោងតាមអនុក្រឹត្យ ស្ដីពីការដាក់ឲ្យចូលនិវត្តន៍មន្រ្តីនគរបាលជាតិ លេខ២៧អនក្រ.តត ដែលធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មានហត្ថលេខា និងត្រា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដូចមានខ្លឹមសារខាងក្រោម៖
* មាត្រា១- ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចំនួន២រូប ដូចមានរាយនាមខាងក្រោម៖ ទី១. វីរសេនីយ៍ឯក សោម គឿន អត្តលេខ ០៩៧០។ ទី២. វីរសេនីយ៍ឯក តេង ស៊ីណូ អត្តលេខ១៣០៦៩។
* មាត្រា២- រដ្ឋមន្ត្រីទទួលបន្ទុកស្ដីទីគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ នឹងសាម៉ីខ្លួនដែលមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
សូមអានខ្លឹមសារដូចខាងក្រោម៖



