header ads

Sponsor

ព្រះវិហារៈ បុរសជាជនសង្ស័យម្នាក់ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ធ្វើកាឃាត់ខ្លួនបាន កាលពីវេលាម៉ោង៤៖៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បើតាមលោកវរៈសេនីយ៍ត្រី ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងតាមពាក្យបណ្តឹងពីឪពុកម្តាយក្មេងរងគ្រោះ ឈ្មោះ ស.ស.ល អាយុ១២ឆ្នាំ រស់នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ករណីចាប់រំលោភសេពសន្ថវៈ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ ស្ថិតនៅចំណុចភូមិឃុំខាងលើ ក្រោយទទួលបាននូវពាក្យបណ្តឹងពីឪពុកម្តាយក្មេងស្រីរងគ្រោះខាងលើ លុះមកដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅវេលាម៉ោង៤៖៣០នាទីល្ងាច ទើបកម្លាំងរបស់លោក ដោយបានសហការណ៍ជាមួយកម្លាំងកងពលតូចអន្តរាគមន៍លេខ៧ បានការឃាត់ខ្លួនជនសង្ស័យតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហោន ឃ្លោក ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាទាហានវរៈសេនាតូចលេខ៣៧២ ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ៧ បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងអធិការដ្ឋាននរគបាលស្រុកជាំក្សាន្ត បានឃុំខ្លួនបណ្តោះអាសន្ន ដើម្បីសួរនាំ និងចងក្រងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ ចាត់ការតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post