header ads

Sponsor

អូស្ត្រាលីៈ សត្វព្រៃប្រមាណជាង៤០ប្រភេទ ក្នុងនោះ មានសេះរាប់សិបក្បាល បានងាប់ដោយសារតែក្តៅខ្លាំងមិនធ្លាប់មាន ពីមុនមក វាយប្រហារប្រទេសអូស្ត្រាលី ។ រលកកម្តៅបានវាយប្រហារនៅអូស្ត្រាលីរយៈពេល២សប្តាហ៍មកហើយ ហើយវាមានទ្រង់ទ្រាយខ្លាំងជាងពេលណាៗទាំងអស់ នៅទូទាំងប្រទេស ។

សេះព្រៃយ៉ាងតិច៩០ក្បាល បានងាប់យ៉ាងរន្ធត់នៅតាមព្រៃ និងរណ្តៅត្រពាំងដែលរីងទឹក ដោយសារតែមិនអាចធន់ទ្រាំបាន នឹងរលកកម្តៅ ដ៏ហួតហែង នៅក្នុងតំបន់ខ្លះ នៃប្រទេសអូស្ត្រាលី ។

ប្រភពប៊ីប៊ីស៊ីបានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា គេបានរកឃើញសត្វសេះព្រៃ៩០ក្បាល បានផ្តុំគ្នាងាប់ទាំងតូចទាំងធំ នៅក្នុងត្រពាំងរីងទឹក ស្ថិតនៅជិតទីក្រុង Alice Springs ខេត្ត Northern Territory កាលពីសប្តាហ៍មុននេះ ។

សត្វពាហនៈប្រមាណ៤០ប្រភេទទៀត ក៏បានងាប់ជាបន្តបន្ទាប់ផងដែរ ដោយសារតែការខ្សោះជាតិទឹក ហើយនិងការអត់ឃ្លានគ្មានចំណីអាហារ។ សេះព្រៃដែលនៅរស់នោះ មកដល់ពេលនេះ បានងាប់បន្តបន្ទាប់ថែមទៀត ដោយមិនអាចជួយសង្គ្រោះបានទេ ។

នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុង Adelaide សីតុណ្ហភាពក្តៅខ្លាំងរហូតដល់៤៦,២អង្សាសេ មិនធ្លាប់មាននោះទេ តាំងពីឆ្នាំ១៩៣៩រហូតមក ។ នៅក្នុងទីក្រុង Alice Springs សីតុណ្ហភាពបានកើនឡើង៤២អង្សាសេ ជិត២សប្តាហ៍មកហើយ ។

អាជ្ញាធរបានចេញការព្រមានអំពីសុខភាព ជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងកាត់បន្ថយសកម្មភាពការងារទៅខាងក្រៅ ដោយសារ ការព្រួយបារម្ភ កាន់តែខ្លាំង ចំពោះមនុស្សវ័យចាស់ជរា ជំងឺអាសន្នរោគ និងកុមារតូចៗ ។

ប្រភេទសត្វព្រៃជាច្រើនផ្សេងទៀត ក៏បានទទួលរងគ្រោះផងដែរ ដូចជារបាយការណ៍ស្តីពីការងាប់រាប់ពាន់ក្បាល នៃសត្វដំរីទឹក នៅតំបន់ New South Walesជាដើម ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post