header ads

Sponsor

ភ្នំពេញៈ លោក គង់ គាំ អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ បានប្រកាសថា លោកព្រមទាំងកូនប្រុសឈ្មោះ គង់ បូរ៉ា នឹងដាក់លិខិតទៅក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ស្អែកនេះ ដើម្បីស្នើសុំធ្វើនយោបាយឡើងវិញ។

ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាការបើកផ្លូវ ឲ្យអ្នកនយោបាយជាប់បម្រាម អាចធ្វើសកម្មភាពនយោបាយឡើងវិញនោះ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រមប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២ មករា ប៉ុន្តែប្រកាសជាសាធារណ នៅថ្ងៃ៨ មករានេះ។

លោក គង់ គាំ ខ្ញុំនឹងដាក់លិខិតទៅក្រសួងមហាផ្ទៃ នៅថ្ងៃស្អែកនេះហើយ។ តាមតែខ្ញុំដឹង ហើយគម្រោងនោះ គឺថា គង់ បូរ៉ា ក៏នឹងដាក់ដែរ ។

សូមបញ្ជាក់ថា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន១១៨នាក់ ត្រូវបានហាមឃាត់ ក្នុងការធ្វើនយោបាយ ប៉ុន្តែនៅពេលសេចក្តីស្នើវិសោធនកម្មច្បាប់នេះ ចូលរួមជាធរមាន អតីតមន្ត្រីទាំងនោះ មានសិទ្ធិស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីសុំទៅនាយករដ្ឋមន្ត្រី ហើយថ្វាយទៅព្រះមហាក្សត្រ ដើម្បីផ្តល់នីតិសម្បទា ឬដកបម្រាមនយោបាយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post