header ads

Sponsor

ប្រសិនបើលោកអ្នកធ្វើដំណើរតាមបណ្តោយផ្លូវ 598 (ផ្លូវ ជាសុផារ៉ា) ចេញពីកាំកូស៊ីធី ប្រហែល10នាទី នោះលោកអ្នកនឹងបានឃើញគម្រោង បុរី ប៉េង ហួត ដឹស្តា ព្រីមៀរ៍ ដែលស្ថិតនៅខាងឆ្វេងដៃ។ ដោយផ្តោតលើតម្រូវការរបស់លោកអ្នកដែលរស់នៅក្នុងគម្រោង ក៏ដូចជាអ្នករស់នៅក្បែរៗទីតាំងនេះ យើងខ្ញុំសូមណែនាំនិងស្វាគមន៍សមាជិកថ្មីដែលអាចជួយសម្រួលដល់ការរស់នៅ សម្រាប់អាហារ និងភេសជ្ជៈ ទាំងពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច នោះគឺ ហាងកូវែត កាហ្វេ។

ថ្ងៃទី10 ខែធ្នូ ឆ្នាំ2018 គឺជាថ្ងៃចាប់បើកដំណើរការសាកល្បង របស់ហាងកាហ្វេមួយនេះ។ ជាក់ស្តែង សម្រាប់ថ្ងៃដំបូងនេះ យើងឃើញមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ដែលលើសពីការរំពឹងទុករបស់ម្ចាស់ហាង។ កាន់តែពិសេសទៀតនោះ សម្រាប់រយៈពេលនៃការបើកដំណើរការសាកល្បងនេះ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 30% សម្រាប់កាហ្វេ ភេសជ្ជៈ និងអាហារគ្រប់មុខ។

សូមបញ្ជាក់ផងដែរថា រយៈពេលដំណើរការសាកល្បង គឺចាប់ពីថ្ងៃទី10 ខែធ្នូ ឆ្នាំ2018 រហូតដល់ថ្ងៃទី6 ខែមករា ឆ្នាំ2019 ដែលអតិថិជននឹងទទួលបានការបញ្ចុះតម្លៃ 30%។ សម្រាប់ការបើកលក់ផ្លូវការនឹងធ្វើឡើងចាប់ពីថ្ងៃទី7 ខែមករា ឆ្នាំ2019 ដែលអតិថិជននឹងទទួលបានការបញ្ចុះតម្លៃ 30% លើអាហារគ្រប់មុខ និង ទិញ1 ថែម 1 សម្រាប់ភេសជ្ជៈ។

ហាងកូវែតកាហ្វេមានទីតាំងស្ថិតនៅជាន់ទី1 នៃអគារពាណិជ្ជកម្ម បុរី ប៉េង ហួត ដឹស្តា ព្រីមៀរ៍ (ផ្លូវ ជាសុផារ៉ា)។
ទូរស័ព្ទទំនាក់ទំនង៖ (Cellcard) 012 804 570 / (Smart) 069 865 670

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post