នៅថ្ងៃចន្ទ ២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែ មករា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចួលរួមអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៩) យ៉ាងមហោឡារិក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់។
ទាំងរាជរដ្ឋាភិបាលកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា សុទ្ធសឹងតែអះអាងថា ៧ មករា ១៩៧៩ គឺជាថ្ងៃរំដោះប្រទេសពីរបបប្រល័យពូជាសាសន៍ ប៉ុល ពត ដែលជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា។ ផ្ទុយពីការលើកឡើងខាងលើ លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ បានធ្វើការផ្សាយផ្ទាល់តាមហ្វេសប៊ុកនៅក្បែរវិមាន ឈ្នះ ឈ្នះ ថា៖៧ មករា ជាឱកាសយួនក្តោបក្តាប់នយោបាយខ្មែរ និងចិនក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជា។
ក្នុងវិដេអូរយៈពេល ជាង២១នាទី លោក សួង សុភ័ណ្ឌ សង្កេតឃើញថាវត្តមានជនជាតិចិន និងយួនច្រើនជាងគេ បើនិយាយពីវត្តមានជនជាតិទាំង២នេះ តាមការស្រាវជ្រាវរបស់ក្រុមការងារគណបក្សអំណាចខ្មែរ ៥០%នៃជនជាតិទាំង២ជាកងទ័ព។ វាហាក់ដូចជាការបញ្ជូនជនជាតិទាំង២ដើម្បីការពារអំណាចរបស់ខ្លួន (បក្សប្រជាជនកម្ពុជា)។
ទាក់ទងនឹង ៧ មករា លោក សួង សុភ័ណ្ឌ សួរថាមកដល់ពេលនេះ ម៉ោងនេះ កម្ពុជាអាចផលិតកង់បានឬនៅ ផលិតឡាខ្លួនឯងបាននៅ?
ប្រធានគណបក្សរូបនេះថា បច្ចុប្បន្នជនជាតិចិន និងយួនកំពុងតែដាក់អាណានិគមសេដ្ឋកិច្ច និងនយោបាយមកលើខ្មែរ។ លោកបន្តថា៧ មករា គ្មានអ្វីគួរឱ្យសរសើរទេ តែជាឱកាសរបស់ជនជាតិចិន និងជនជាតិយួប។
សូមទស្សនាការបកស្រាយរបស់លោក សួង សុភ័ណ្ឌ ដូចតទៅ៖