header ads

Sponsor

ភ្នំពេញៈ ស្រ្តីម្នាក់ស្លាប់ នៅកណ្តាលផ្លូវជាតិ យ៉ាងអាណោចអាធ័ម ចំណែកម្នាក់ទៀត រងរបួសស្រាល បន្ទាប់ពីជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ បង្ក ឡើងដោយរថយន្តបើកកៀរដួលហើយ ត្រូវបានរថយន្តកុងតឺន័រ បើកមកពីក្រោយបុកកិនបន្ថែម កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ស្រ្តីរងគ្រោះ ឈ្មោះ អ៊ូ កញ្ញា អាយុ ៣៣ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅ ភូមិ ឃុំកើតហេតុ ។ ជនរងគ្រោះជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដា សេ ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពក់ស្លាកលេខ ភ្នំពេញ 1AY-7687 ដោយស្រ្តីម្នាក់ទៀត ជាអ្នកបើកបរ រងរបួសស្រាល ។ ចំណែករថយន្ត កុងតឺន័រ ម៉ាកហ៊ីណូ ពណ៌ស ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-1988 សណ្តោងរ៉ឺម៉ក ក្រោយកើតហេតុ ព្យាយាមបើករត់ បានចម្ងាយប្រហែល១គីឡូម៉ែត្រ ទើបប្រជាពលរដ្ឋ សមត្ថកិច្ច ស្ទាក់ចាប់បាន នៅក្នុងសង្កាត់ព្រែកឯង ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូគ្នា២នាក់ វិលត្រឡប់មកពីផ្សារគគីរ ធ្វើដំណើរឌុបគ្នា តាមបណ្តោយផ្លូវជាតិ លេខ១ ពីកើតទៅលិច មកដល់ចំណុចកើតហេតុ បម្រុងរៀបបត់ឆ្លងផ្លូវ គោលបំណងចូលភូមិ ផ្ទះ តែត្រូវបានរថយន្តមួយ គ្រឿង មិនចាំម៉ាក បើកស្របទិសកៀរ បណ្តាលឲ្យដួល រួចរថយន្តបោលទៅបាត់ ស្របពេលនោះ ត្រូវបានរថយន្តកុងតឺន័រ ខាងលើ បើកមកពីក្រោយ កិនចំជនរងគ្រោះម្នាក់ បន្ថែម បណ្តាលឲ្យស្លាប់ភ្លាមៗ នឹងនៅកន្លែងយ៉ាងអាណោចអាធ័ម ហើយព្យាយាមបើករត់គេច រហូតដល់ទឹកដីសង្កាត់ព្រែកឯង ទើបគេស្ទាក់ចាប់បាន ។

ក្រោយកើតហេតុ សាកសពត្រូវបាន សមត្ថកិច្ចជំនាញចុះទៅ ពិនិត្យ ស្លាកស្នាមរួចប្រគល់ជូន ក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កនិងម៉ូតូ សមត្ថកិច្ចយកទៅរក្សា ទុកនៅការិយាល័យចរាចរណ៍ជើងគោក ក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post