header ads

Sponsor

មណ្ឌលគិរីៈ រថយន្តចំនួន០១គ្រឿង ម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2B-6865 បានផ្ទុកសាច់ព្រៃស្រស់ទម្ងន់ជាង១០០គីឡូក្រាម ត្រូវបានមន្រ្តីអនុវត្តច្បាប់បង្រ្កាបបទល្មើសសត្វព្រៃចល័ត របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ស្ទាក់ចាប់ឃាត់បាន រួមជាមួយនឹងមនុស្ស៣នាក់ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសសត្វព្រៃនេះ។

ករណីបង្រ្កាបបទល្មើសសត្វព្រៃខាងលើនេះ ធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវជាតិលេខ៧៦ ឋិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃស្រែពក។

ដោយឡែកវត្ថុតាងរថយន្ត និងជនសង្ស័យត្រូវបាននាំយកទៅកាន់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។ ចំណែកសាច់ជ្រូកព្រៃស្រស់ទម្ងន់ជាង១០០គីឡូក្រាមត្រូវបានដុតកម្ទេចចោលនៅស្នាក់ការអង្គការ WWF ប្រចាំខេត្តមណ្ឌលគិរី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post