អានផ្សេងទៀត

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ ចេញពីញាំការបើករថយន្តមួយគ្រឿង ក្នុងស្ថានភាពស្រវឹង បានជ្រុលចង្កូតទៅបុកពីក្រោយម៉ូតូកង់បី PassApp មួយគ្រឿង ប៉ើងជាង១០ម៉ែត្រ បណ្ដាឲ្យអ្នកបើកបរកង់បី រងបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ១០០៣ ខាងជើងផ្សារអ៊ីអន២ ប្រមាណជា១០០ម៉ែត្រ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ម្ចាស់រថយន្តបង្ក បានឲ្យដឹងថា មុនកើតហេតុរូបគាត់ ទើបនឹងចេញពីញាំការគេ ដោយបានបើករថយន្តមួយគ្រឿង ម៉ាក NlSSAN NAVARA ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2P-9877 ក្នុងស្ថានភាពស្រវឹង ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកម៉ូតូកង់បី PassApp មួយគ្រឿង ពណ៌ស ទើបនឹងទិញ ពុំទាន់មានស្លាកលេខ បើកបរដោយបុរសម្នាក់ ចំពីក្រោយពេញទំហឹង ប៉ើងជាង១០ម៉ែត្រ បណ្ដាលឲ្យម្ចាស់កង់បីរងរបួសធ្ងន់ ត្រូវបានមិត្តភក្តិរត់ម៉ូតូកង់បីដូចគ្នាដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យពន្លឺភ្លាមៗ ចំណែកម៉ូតូកង់បីខូចខាតស្ទើរទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕







