header ads

Sponsor

ថៃៈ ក្រុមខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បានបាញ់សម្លាប់ព្រះសង្ឃ២អង្គ និងធ្វើឲ្យមនុស្ស២នាក់ផ្សេងទៀត រងរបួសនៅក្នុងការវាយប្រហារមួយ មកលើវត្តមួយកន្លែង ស្ថិតនៅតំបន់ភាគខាងត្បូង សម្បូរជនមូស្លីម ប្រទេសថៃ ដែលជាការសម្លាប់ព្រះសង្ឃ ជាលើកដំបូងនៅក្នុងតំបន់ជ្រួលច្របល់មួយនេះ ក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកនេះ ។

ក្រុមនគរបាលបាននិយាយថា ព្រះចៅអធិការវត្តមួយអង្គ និងព្រះគ្រូសូត្រវត្តមួយអង្គ ត្រូវបានសម្លាប់ ពេលដែលក្រុមខ្មាន់កាំភ្លើង៦នាក់ ដែលគេជឿថា ស្លៀកពាក់ជាឯកសណ្ឋានកងកម្លាំងសន្តិសុខរដ្ឋាភិបាល បានសម្រុកចូលវត្ត រត្ននានុប៉ាប់ ស្ថិតនៅខេត្ត ណារ៉ាធីវ៉ាត់ និងបើកការវាយប្រហារ កាលពីល្ងាចថ្ងៃសុក្រ។

ដោយឡែក នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា និងមេដឹកនាំសាសនា បានថ្កោលទោសការវាយប្រហារនៅក្នុងខេត្ត ដែលភាគច្រើនជាជនភាគតិចម៉ាឡេស៊ី មួយនេះ និងជាកន្លែងដែលមានការក្រោកឈរបះបោរប្រឆាំង នឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលថៃ ។

ការិយាល័យនាយករដ្ឋមន្រ្តី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “លោកនាយករដ្ឋមន្រ្តីបានថ្កោលទោសទង្វើដ៏សាហាវនេះ ហើយនិងបានបញ្ជាឲ្យក្រុមមន្រ្តីបើកការស៊ើបអង្កេតភ្លាមៗ និងតាមចាប់ខ្លួនឧក្រិដ្ឋជនមកកាត់ទោសឲ្យខាងតែបាន”៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post