header ads

Sponsor

ភ្នំពេញ៖ នៅថ្ងៃទី២០​ ខែមករា ឆ្នាំ២០១៩នេះ  លោកឧត្តមសេនីយ៍​ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកបើកបររថយន្ដដឹកទំនិញធុនធំទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ និងគោរពតាមការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ រាល់ម៉ោងដែលអនុញ្ញាតឲ្យបើកចូលក្នុងរាជធានីភ្នំពេញ។

លោកឧត្ដមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់អំពីចំណាត់ការជាបន្ដបន្ទាប់ ដោយបញ្ជាឲ្យការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលតាមបណ្ដាខណ្ឌ បន្ដប្រតិបត្តិការចុះចាប់រថយន្ដដឹកទំនិញធុនធំ ដែលបើកបរចូលរាជធានី ដោយខុសច្បាប់ និងខុសពេលវេលាកំណត់។

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះថា ក្រោយទទួលបានបញ្ជា កម្លាំងនគរបាលចរាចរណ៍ និងសហការជាមួយ នគរបាលតាមបណ្ដាខណ្ឌ នឹងបើកយុទ្ធនាការជាបន្ដបន្ទាប់ដើម្បី​ទប់ស្កាត់លើបញ្ហានេះ ហើយសម្រាប់ទីតាំងដែលទុករថយន្ដដឹកទំនិញធុនធំ ដឹកដី ដឹកថ្ម និងដឹកខ្សាច់មានចំនួន២ទីតាំង ដោយទី១៖ នៅតាមបណ្ដោយផ្លូវហានណូយ ជិតសាលាអេស៊ីលីដា និងទីតាំងទី២៖ នៅតាមបណ្ដាយផ្លូវ៦០ម៉ែត្រ ដែលមានទំហំដីយ៉ាងធុន ដោយអនុញ្ញាតឲ្យទុករថយន្ដធុនធំទាំងអស់នោះបានជាច្រើនគ្រឿង។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post