Page Nav

HIDE

Grid

GRID_STYLE

Recent in Sports

FALSE

Classic Header

{fbt_classic_header}

Top Ad

Sponsor Sponsor

បង្ក្រាបជនចាប់ជំរិតក្មេងសិស្សសាលាម្នាក់ នៅខណ្ឌឫស្សីកែវ ដែលបង្ខំឲ្យទារប្រាក់ពីឪពុកម្ដាយ

អានផ្សេងទៀត

ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានកណ្ដាលសន្ដិសុខ នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនគរបាលខណ្ឌឫស្សីកែវ និងកម្លាំងនគរបាលស្រុកកំពង់ឆ្នាំង បានបើកប្រតិបត្តិការបង្ក្រាបជនចាប់ជំរិតក្មេងសិស្សសាលាម្នាក់ នៅខណ្ឌឫស្សីកែវ ដែលឲ្យទារលុយពីឪពុកម្ដាយយកមកឲ្យពួកគេ។

របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដែលអង្គភាពសារព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ប្រតិបត្តិបង្ក្រាបដោយជោគជ័យនេះ និងរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ធ្វើឡើងនៅចំណុចផ្ទះសំណាក់ដារាវង្ស ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។

របាយការណ៍ដដែលបញ្ជាក់ទៀតថា កាលពីនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចចំណតរថយន្តក្រុងមុខម៉ូឌែល៥ ផ្លូវជាតិលេខ៥ ក្រុម១ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ មានករណីលួងលោមក្មេងអាយុ១៣ឆ្នាំ ដើម្បីទារប្រាក់ពីឪពុកម្តាយចំនួន៥០០ដុល្លារ ជាសិស្សសាលាវិទ្យាល័យឫស្សីកែវ ថ្នាក់ទី៨។

បើតាមការរៀបរាប់ពីឪពុកម្ដាយ នៅថ្ងៃកើតហេតុជនរងគ្រោះបានមករៀននៅសាលាវិទ្យាល័យឫស្សីកែវ ក៏បានបាត់រហូតដល់ម៉ោង១២៖៤៧នាទីក្នុងថ្ងៃដដែល ស្រាប់តែមានជនសង្ស័យម្នាក់ តេមកប្រាប់ក្រុមគ្រួសារថា បើចង់ឲ្យកូនទៅផ្ទះវិញផ្ញើលុយ២,០០០ដុល្លារ​មក បន្ទាប់មកក្រុមគ្រួសារបានធ្វើការតថ្លៃគ្នា តាមលេខទូរស័ព្ទ រហូតនៅសល់តែ៥០០ដុល្លារ។

លុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះបានផ្ញើលុយតា​ម Wing ចំនួន៥០០ដុល្លារ បានមួយសន្ទុះជនសង្ស័យ​បានទារប្រាក់២០០ដុល្លារបន្ថែមទៀត តែជនរងគ្រោះ​សុំ៥០ដុល្លារ ហើយ​ជនសង្ស័យបានឲ្យជនរងគ្រោះផ្ញើ៥០ដុល្លារ។ បន្ទាប់ពីជនរងគ្រោះបានផ្ញើ​លុយទៅ ៣០នាទីក្រោយមក ក៏ឃើញកូនរបស់ជនរងគ្រោះ​វិលមកផ្ទះវិញ។

ផ្អែកតាមដីកា​បើកការស៊ើបអង្កេតបឋមលេខ៧១២អយ ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ដោយព្រះរាជអាជ្ញា កែវ សុធា កម្លាំងជំនាញអធិការខណ្ឌឫស្សីកែវ បានសហការ ​ជាមួយកម្លាំងនាយកដ្ឋានកណ្តាលសន្តិសុខ កម្លាំងការរិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការនគរបាលស្រុកកំពង់ឆ្នាំង បានស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់ដារាវង្ស ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង។

ជនសង្ស័យដែលកម្លាំងនគរបាលតាមឃាត់ខ្លួនបានឈ្មោះ ​ស្រេង បូរី អាយុ២៣ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន ដោយក្នុងនោះដកហូតបាន កាបូបពណ៌ខ្មៅមួយ,​ កាតវីងចំនួនមួយ និងទូរស័ព្ទ២គ្រឿង។​ បច្ចុប្បន្នជនសង្ស័យ​កម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី។

ទន្ទឹមគ្នានេះ មន្ដ្រីជាន់ខ្ពស់នៃនាយកដ្ឋានកណ្ដាលសន្ដិសុខ ក៏បានធ្វើការអំពាវនាវដល់ឪពុកម្ដាយ អាណាព្យាបាល ត្រូវណែនាំកូនរ​បស់ខ្លួនពេលទៅសាលារៀន កុំចាញ់បោកជនដែលមិនស្គាល់ ឬជឿតាមការលួងលោមអ្វីទាំងអស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន៕

Sponsor