header ads

Sponsor

ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៥ និង៥០នាទី តារាកំប្លែង នាយកុយនិងនាយក្រិនជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវលេខ ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

បើតាមសមត្ថកិច្ចបានអះអាងថា ករណីគ្រោះថ្នាក់ចរាចរខាងលើនេះដោយសាររថយន្តបែកកង់ រួចរេចង្កូតទៅបុកដើមឈើចិញ្ចើមផ្លូវ។

សមត្ថកិច្ចបានបន្តឲ្យដឹងថា រថយន្តម៉ាកឡង់គ្រីស័រ ពណ៍ស ស្លាកលេខ ភ្នំពេញ 2AR-9968 បើកបរដោយឈ្មោះ ជួង ជី(ហៅនាយកុយ) អាយុ ៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាតារាកំប្លែង របួសកែងដៃស្តាំនិង អ្នករួមដំណើរឈ្មោះ ទេស សុជន(នាយក្រឹន)ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខ័ណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ជាតារាកំប្លែងរបួសតិចតួច ។

ហេតុការណ៍នេះកើតឡើងខណៈតារាកំប្លែងយើង បើកបរទិសដៅពីខេត្តរតនគិរី ទៅក្រុងភ្នំពេញ ៕

នាយ កុយ
នាយ ក្រិន

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post