header ads

Sponsor

ភ្នំពេញៈ នៅព្រឹកថ្ងៃ​សៅរ៍​ ទី១៩ ខែមករា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ ដោយផ្ទាល់ ជាមួយកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលសព្វថ្ងៃ ប៉ុស្តិ៍ទាំង៣នេះ នៅមិនទាន់មានទីតាំងត្រឹមត្រូវនោះទេ គឺជួលទីតាំងផ្ទះប្រជាពលរដ្ឋធ្វើជាស្នាក់ការប៉ុស្តិ៍បណ្តោះអាសន្ន ។

ដោយប៉ុស្តិ៍រដ្ឋបាលទាំង៣​ ក្នុងចំណោម​៧ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ​មិនទាន់មានទីតាំងត្រឹមត្រូវនោះ មានដូចជា​ ៖ ១-ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ មានលោក​ ឯម​ ភារី​ ជានាយប៉ុស្តិ៍ ។ ២-ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ មានលោក ណេង​ សាមឿន​ ជានាយប៉ុស្តិ៍ ។ ៣-ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន២ មានលោក ឃុន ឡេង​ ជានាយប៉ុស្តិ៍ ។

ក្នុងការចុះសួរសុខទុក្ខដែរនេះ លោកស ថេត បានថ្លែងថា លោកនឹងខិតខំរកទីតាំងប៉ុស្តិ៍នគរបាលទាំង៣ឲ្យបានឆាប់ ដើម្បីបង្កលក្ខណៈងាយស្រួល និងក្បែរប្រជាពលរដ្ឋ ដើម្បីបំពេញភារកិច្ច និងកាតព្វកិច្ចជូនប្រជាពលរដ្ឋផងដែរ ។

ជាមួយគ្នានេះ​ លោកវរៈសេនីយ៍ឯក​ តេង​ ស៊ីណូ​ អធិការនគរបាលខណ្ឌមានជ័យ​ និងលោកអធិការរងទាំងអស់ ព្រមទាំងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៣ រួមទាំងមន្រ្តីនគរបាលចំណុះឲ្យអធិការដ្ឋាននគរបាលខណ្ឌមានជ័យទាំងអស់ សូមគោរពថ្លែងអំណអរគុណយ៉ាងជ្រាវជ្រៅបំផុត ចំពោះលោកឧត្តមសេនីយ៍ឯក​ ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកប៉ុស្តិ៍ដល់មូលដ្ឋាន ហើយបានខិតខំរកទីតាំងឲ្យបានឆាប់ ដើម្បីបង្កលក្ខណៈងាយស្រួល និងក្បែរប្រជាពលរដ្ឋនោះ សូមគោរពជូនពរលោកឧត្តមសេនីយ៍ឯក និងក្រុមគ្រួសារប្រាថ្នាអ្វីបានដូចបំណង និងសូមបួងសួងដល់វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់ក្នុងលោក តាមជួយប្រោះព្រំ​ថែរក្សាលោកឧត្តមសេនីយ៍ឯក និងក្រុមគ្រួសារ ជួបតែពុទ្ធពរទាំង៤ប្រការ និងជាម្លប់របស់កូនចៅនគរបាលជាតិទាំងអស់គ្នាផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post