header ads

Sponsor

​ស្ទឹងត្រែង: ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៩ វេលាម៉ោង ១១:៤០នាទី បានបង្រ្កាបករណីជួញដូរគ្រឿងញៀន​ខុសច្បាប់នៅចំណុចភូមិខិះក្រោ ឃុំព្រែកមាស​ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ​ ផល​ កុសល​ ភេទប្រុស អាយុ​ ២៩ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិបានមួង​ ឃុំសេកុង​ ស្រុកសៀមប៉ាង​ ខេត្តស្ទឹងត្រែង។

វត្ថុតាង​ដែលសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាមពណ៌សថ្លា ( ICE )ចំនួន ០២​កញ្ចប់ធំ ទម្ងន់ ២០៤៤.៩ក្រាម ។

កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តស្ទឹងត្រែងចាត់ការតាមច្បាប់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post