header ads

Sponsor

ភ្នំពេញៈ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ បានបណ្ដេញជនបរទេសចំនួន ១០នាក់(ប្រុស)មាន ០៤សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសកំណើតវិញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ។

ក្នុងចំណោមជនបរទេស ១០នាក់ខាងលើរួមមាន ជនជាតិអាមេរិក ២នាក់ រុស្សី ១នាក់ ទួកគី ១ នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ (គ្មានលិខិតឆ្លងដែន និងហួសទិដ្ឋាការកំណត់) ចំណែកជនជាតិចិនចំនួន ៦នាក់ទៀត ត្រូវបានសមត្ថកិច្ចនគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន  ឃាត់ខ្លួនកាលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងទីតាំងផ្ទះលេខ២៣២ ផ្លូវប៉ូឡារីស (បូរីប៉េងហួត) សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ  ពាក់ព័ន្ធបទល្មើស កេងចំណេញផ្លូវភេទ ពីស្ត្រីវ័យក្មេង និងអនីតិជន ដោយប្រើប្រាស់កម្មវិធីថ្មីឈ្មោះ (APP Program) ដើម្បីអូសទាញជនរងគ្រោះនៅប្រទេសចិន រួចជនសង្ស័យទាំងនោះបានរត់គេចចូលមកលាក់ខ្លួននៅប្រទេសកម្ពុជា។

ការបណ្ដេញនេះក៏មានការចូលរួមសហការជាមួយសមត្ថកិច្ចប្រទេសចិនមកទទួលយកផងដែល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post