header ads

Sponsor

រិទ្ធី

សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ដែលមាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី ចម្រើន​ព្រះជន្ម ​៧៥​វស្សា នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ២០១៩ នេះ ខណៈដែល​ព្រះអង្គកំពុង​គង់​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ​នៅឡើយ។

​លោក ណុប សុធា​រិ​ទ្ធ អ្នកនាំពាក្យ​​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានអះអាងថា បច្ចុប្បន្ន ស្ថានភាពព្រះរាជសុខភាពរបស់សម្តេចក្រុមអង្គ មានភាពល្អប្រសើរឡើងវិញ​ហើយ​។ លោកបញ្ជាក់ថា នៅសប្តាហ៍ក្រោយ បើក្រុមគ្រូពេទ្យអនុញ្ញាត ព្រះអង្គនឹង​យាង​មក​មាតុភូមិ​វិញ តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ឡើយ​។

ក្នុងថ្ងៃចម្រើនព្រះជន្មសម្តេចក្រុមព្រះ សម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​​កាកបាទក្រហមកម្ពុជា បាន​ផ្ញើលិខិត​ថ្វាយព្រះពរ​សម្តេចក្រុមព្រះ និងបួងសួងឱ្យ​ព្រះអង្គ ឆាប់​ជាសះស្បើយ។

សូមបញ្ជាក់ថា បច្ចុប្បន្ន គណបក្សហ្វ៊ុន ស៊ិនប៉ិច ដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានស្តីទីគណបក្ស និងជាបុត្រាច្បងរបស់សម្តេចក្រុមព្រះ។

គួររំលឹកថា សម្តេចក្រុមព្រះ និងអ្នកម្នាងផល្លា បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៨ បានបណ្តាល​ឲ្យ​អ្នក​ម្នាងទទួលមរណភាព ចំណែកព្រះអង្គត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post