
ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យជំនាញ បានចុះទៅធ្វើការពិនិត្យ ទើបដឹងថា សាកសពឈ្មោះ LE XiNG HE ភេទប្រុស សញ្ជាតិចិន មុខរបរកម្មករសំណង់ក្នុងការដ្ឋានខាងលើ ឆ្នាំកំណើតថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៨២ កាន់លិខិតឆ្លងដែនលេខE:891444583 អស់សុពលភាពថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៦ ទិដ្ឋាកាលេខEi.01793252 អស់សុពលភាពថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។
តាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិត សែ ជូសិទ្ធជោត អនុប្រធានមន្ទីរសុខាភិបាកខេត្តព្រះសីហនុ និងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ បានអោយដឹងថា សាកសពពិតជាបានស្លាប់ដោយសារ គាំងបេះដូង ពិតប្រាកដមែន។
បច្ចុប្បន្នសាកសពបានរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំការសម្រេចពីស្ថានទូត និងក្រុមគ្រួសារសាមី៕


