header ads

Sponsor

ភ្នំពេញ: មន្រ្តីប៉ូលិសបាននិយាយថា ជនជាតិចិនជាង៥០នាក់ត្រូវបានចាប់ខ្លួន នៅក្រុងភ្នំពេញ ស្ថិតក្នុងផ្ទះវិឡាមួយកន្លែង ក្រោយប៉ូលិសឡោមព័ទ្ធ និងបើកប្រតិបត្តិការរាប់ម៉ោងនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ។

ប៉ូលិសបានប្រាប់ថា ក្រោយស្រាវជ្រាវ និងស៊ើបអង្កេតរួចមក ព្រះរាជអាជា្ញរងអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ ក្រសួង និងក្រុង ភ្នំពេញចុះបង្ក្រាប និងឆែកឆេរទីតាំងផ្ទះវីឡាមួយកន្លែង ស្ថិតទីតាំងលេខ១១A ផ្លូវ៥៦៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់មកក៏ចាប់ខ្លួនជនជាតិចិន៥៤នាក់ ។

បើតាមមន្រ្តីប៉ូលិសប្រតិបត្តិការនេះ គឺមានការបញ្ជាផ្ទះពីនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានលោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងលោក កែវ វណ្ណថន ជាអ្នកដឹកនាំកម្លាំងផ្ទាល់ បន្ទាប់ពីការសហការជាមួយកម្លាំងក្រុងភ្នំពេញ ។

ក្រោយឃាត់ខ្លួន ជនជាតិចិនចំនួន៥៤នាក់ និងវត្ថុតាង រួមមានទូរសព្ទ័ដៃជាច្រើនគ្រឿង និងកុំព្យូទ័រហើយនោះ ប៉ូលិសបានប្រាប់ថា លិខិតឆ្លងដែនជាច្រើន ក៏ត្រូវបានដកហូតផងដែរ បន្ទាប់ពីរកឃើញថា ពួកគេស្នាក់នៅដោយខុសច្បាប់ក្នុងប្រទសកម្ពុជា ។ ពួកគេត្រៀមបណ្តេញចេញទៅប្រទេសដើមវិញផងដែរ បន្ទាប់ពីប៉ូលិសកសាងសំណុំរឿងរួចរាល់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post