

សាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញបុរសម្នាក់ មានឈ្មោះ លុយ សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ មានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ មិនដឹងថាគាត់ដើរមកពីណានោះទេសង្ស័យបែកថ្នាំបានជាលោតទៅលើដំបូលផ្ទះរបស់ប្រជាពលរដ្ឋ ដែលនៅមុខក្រសួងការពារជាតិ សម្ងំជិតកន្លះម៉ោងបង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋ នាំគ្នាចោមរោមមើលថែមទាំងសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ចុះមកអន្តរាគមន៍ដោយនាំគ្នាលួងលោមឲ្យចុះមកក្រោមវិញ ខ្លាចមានគ្រោះថ្នាក់បាក់ដំបូល ទើបនិយាយលួងលោមជិតកន្លះម៉ោង ជនសង្ស័យព្រមចុះមកតាមសម្រួលហើយសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាលាខណ្ឌដូនពេញ ដើម្បីយកទៅមន្ទីរសង្គមកិច្ចធ្វើការអប់រំ៕


