header ads

Sponsor

ក្រចេះ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាស្ដារ ២បាំង​ បុកជាមួយ​គោយន្តកន្រ្តៃដឹកឈើ បណ្ដាលឲ្យរថយន្តរេចង្កូតធ្លាក់ផ្លូវ ខ្ទេចផ្នែកខាងមុខ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ត្រង់​បង្គោលគីឡូម៉ែត្រលេខ417-418 ចំណុចអូរកណ្ដៀរ​ ភូមិអូរព្រះ​ ឃុំអូរគ្រៀង​ ស្រុកសំបូរ​ ខេត្តក្រចេះ។

សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តម៉ាកម៉ាស្ដារ ២បាំង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AW-4189 បានបុកជាមួយគោយន្តកន្រ្តៃមានដឹកឈើ តែសំណាងមិនបង្កឲ្យ​រងរបួសដល់មនុស្សទេ គ្រាន់តែខូចខាតរថយន្តផ្នែកខាងមុខធ្ងន់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post