header ads

Sponsor

រិទ្ធី

នៅរសៀលថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់មាតុប្រទេសដោយសុវត្ថិភាពហើយ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាច្រើនរូប បានអញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ 

បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅប្រទេសចិន។ នៅក្នុងដំណើទស្សនកិច្ចនេះ សម្តេច ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង លោកនាយករដ្ឋមន្រ្តី លី ឃឺឈាង និង លោកប្រធានរដ្ឋសភា វ៉ាង យ៉ាង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យសំខាន់ៗដូចជា កសិកម្ម ពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ឋជាដើម។

តាមរយៈសំណេរក្នុងគេហទំព័រហ្វេសប៊ុក សម្តេចតេជោបានបញ្ជាក់ថា៖ កម្ពុជាបានត្រៀមខ្លួនជាស្រេចរួចហើយ ដើម្បីជំរុញគម្រោងផ្លូវមួយខ្សែក្រវាតមួយ (One belt One road) ជាមួយប្រទេសចិនឱ្យបានជោគជ័យ។ ទន្ទឹមនឹងនេះដែរ ប្រទេសយើងទាំងពីនឹងខិតខំជំរុញទំហំពាណិជ្ជកម្មអោយឡើងដល់១០ពាន់លានដុល្លារនៅឆ្នាំ ២០២៣។

នៅក្នុងទស្សនកិច្ចលើកនេះ រដ្ឋាភិបាលប្រទេសចិន បានផ្តល់នូវជំនួយជិត៦០០លានដុល្លារ ហើយបានតំឡើងកូតាអង្ករចេញមកចិនរហូតដល់៤សែនតោនដល់កម្ពុជាទៀតផង។ កម្ពុជានិងចិន គឺគោរពស្រឡាញ់គ្នាដូចជាបងប្អូន។ ការរីកចម្រើនរបស់កម្ពុជាមកទល់សព្វថ្ងៃ គឺមិនអាចកាត់ផ្តាច់ចេញពីទំនាក់ទំនងដ៏ល្អ និងការចូលរួមរបស់មិត្តចិនបានឡើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post