header ads

Sponsor

មណ្ឌលគីរីៈ មណ្ឌលគីរីគឺជាខេត្តតំបន់ប្រជុំភ្នំមួយ ស្ថិតនៅភាគឦសានប្រទេស ដែលមានចម្ងាយពីរាជធានី ភ្នំពេញ ៥២១គីឡូម៉ែត្រ តាមដងផ្លូវជាតិលេខ៧, ៧៦A មានផ្ទៃដី ១៤,២៨៨ គីឡូម៉ែត្រការ៉េ មានចំនួន៤ស្រុក ជាប់ព្រំដែន ក្រុងមួយ និងឃុំ២១។

មណ្ឌលគីរី គឺជាខេត្តមួយសម្បូរដោយប្រជុំភ្នំ ដីមួយភាគធំ គឺជាដីដែនជម្រកសត្វព្រៃ មានចំនួនបួនដែន÷

១. ដែនសត្វព្រៃកែវសីមា ( កែវសីមា )

២. ដែនសត្វព្រៃស្រែពក

៣.ដែនសត្វព្រៃភ្នំណាំលៀ

៤. ដែនជម្រកសត្វព្រៃភ្នំព្រេច

មណ្ឌលគីរី ជាខេត្តមួយមានសក្ដានុពលធនធានធម្មជាតិ និងជាផ្នែកមួយ តំបន់ទេសចរណ៍អេកូធម្មជាតិច្រើនយ៉ាង ប្រជាពលរដ្ឋមានមួយភាគធំប្រកបរបរធ្វើស្រែចំការ។

ដើមឆ្នាំ២០១៩នេះ មណ្ឌលគីរី មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ កំណើនកើនឡើងលើសពីឆ្នាំ២០១៨ ។

ជាក់ស្តែងមួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពី គណៈកម្មការថ្នាក់ជាតិ ដឹកនាំដោយ នាយឧត្តមសេនីយ៍ សៅ សុខា កន្លងមក ឃើញថា មានសភាពស្ងប់ស្ងាត់ល្អប្រពៃ ហើយ ឥឡូវនេះ ជំងឺតួឯករបស់ឧកញ៉ាមួយចំនួនតូច កំពុងជិះលើសេះ ស ដៃកាន់លំពែង ចេញច្បាំងដើម្បីរំដោះក្រុមហ៊ុនដីសម្បទាន ច្រើនកន្លែង ដែលរដ្ឋាភិបាលបានដកហូត និងមិនគោរពតាមគោលការណ៍ កាតព្វកិច្ចរបស់ខ្លួន មិនបានយកដីអនុញ្ញាតដែលធ្វើកិច្ចសន្យាស្របច្បាប់ជាមួយរដ្ឋាភិបាល ទៅដាំដុះនោះ ឲ្យរស់ឡើងវិញ ក្រោយការកាប់ដឹកជញ្ជូនឈើនៅក្នុងដីក្រុមហ៊ុនរបស់ខ្លួនហើយ មិនតែប៉ុណ្ណុះថែមទាំងប្រមូលកេណ្ឌគ្នា ត្រូវដងផ្លែ រត់ការយកលុយក្រោម តុ បង្កើតសកម្មភាពបំផ្លិចបំផ្លាញព្រៃដីដែនជម្រកសត្វព្រៃ កាប់ និងជញ្ជូនទាំងយប់ ទាំងថ្ងៃ ដោយគ្មានឃើញអាជ្ញាធរដែនដី មន្ត្រីរាជការថ្នាក់ខេត្តអើពើ នឹងសកម្មភាពខឹលខូចរបស់ក្រុមហ៊ុនទាំងឡាយនោះឡើយ ។

ប្រភពរាយការណ៍ថា ក្រុមហ៊ុនទាំងនោះមានដូចជា

១. ក្រុមហ៊ុន លឹមរ៉ូយ៉ាល់ ( ដានី ជនជាតិវៀតណាម.ចេះខ្មែរប៉ៃឡាំ)

២. ក្រុមហ៊ុនយ៉ូនីហ្រ្គីន ហៅជញ្ជាំងខៀវ ( ឧកញ៉ា តុប វីរ៉ាដា )

៣. ក្រុមហ៊ុន ម៉ាស្ទើខេសាន់ ( ឧកញ៉ា សឹុង សំអុល )

៤.ក្រុមហ៊ុន ណេងណា ( ឧកញ៉ាត្រេន )

៥. និងក្រមហ៊ុនវិនិយោគដី សម្បទានសង្គមកិច្ចអតីតយុទ្ធជន៩៥ ( ឧកញ៉ា ស្រ៊ុន ម៉េងលាង ) ។

ប្រជាសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋរស់ក្នុងមូលដ្ឋានតែងតែមានការងឿងឆ្ងល់លួចខ្សឹបខ្សៀវគ្នាថា ហេតុដូចម្តេចបានជាក្រុមហ៊ុនទាំងនោះ មិនដែលឃើញដាំដុះ ឃើញតែដឹកជញ្ជូនឈើចេញជារៀងរាល់លើក ។

ឥឡូវនេះ ឡាន៩គ្រឿង និងមួយគ្រឿងទៀតផ្ដាច់ក្បាលរត់របស់ ដានី មេឈ្មួញដុះស្លែជនជាតិវៀតណាម និយាយខ្មែរប៉ៃឡាំ ដែលកំពុងសម្ងំលាក់ខ្លួននៅភូមិ ដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ចំណុចភ្នំវាយថ្ម ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post