
ភ្នំពេញៈ កម្មករជីកលូ ប្រទះឃើញគ្រាប់បែកដៃ១គ្រាប់ និងសំបកគ្រាប់ចំនួន១(មិនស្គាល់ម៉ាក) នៅការដ្ឋានដាក់លូមួយកន្កែងស្ថិតតាមបណ្តោយផ្លូវលេខ ១៥៦ មុខផ្ទះលេខ ១៦៩ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោង៩៖៤៥នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ។
ក្រោយប្រទះឃើញកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានរាយការណ៍ទៅអង្គការស៊ីម៉ាក់ ដើម្បីឲ្យចុះមកពិនិត្យនិងយកទៅរក្សាទុកទីសុវត្ថិភាព៕

